(+855) 23 885 855
+

9

May, 2016

វគ្គបណ្តុះបណ្តាលស្ដីពី ការរៀបចំថវិកាដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

By: | Tags: | Comments: 0

(ភ្នំពេញ):នាព្រឹកថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ២០១៦ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំបើកវគ្គបណ្តុះបណ្តាស្ដីពី ការរៀបចំថវិកាដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជូនមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្រោមជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ របស់កម្មវិធីសម្ព័ន្ធប្រែប្រួលអាកាសធាតុកម្ពុជា (Cambodia Climate Change Alliance) ដែលសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ នៃអង្គការសហប្រជាជាតិ។

          នេះជាលើកទី ៣ ហើយដែលទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការរៀបចំវគ្គបណ្តុះបណ្តាលនេះ ជូនមន្ត្រីរាជការជំនាញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖ (១)-ពង្រឹង ពង្រីកចំណេះដឹង និងចំណេះធ្វើរបស់មន្ត្រីជំនាញស្ដីពីបញ្ហាការប្រែប្រួលអាកាសធាតុ វិធីសាស្ត្រកាត់បន្ថយគ្រោះថ្នាក់ពីការប្រែប្រួលអាកាសធាតុ វិធីសាស្ត្របន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ទំនាក់ទំនងរវាងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយប្រែប្រួលអាកាសធាតុ និង (២)-ស្វែងយល់អំពីនីតិវិធីរៀបចំថវិកា វិធីសាស្ត្រចរចារថវិកា និងនីតិវិធីអនុវត្តថវិកា សម្រាប់គម្រោងវិនិយោគលើការកាត់បន្ថយ ឬ ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ។

IMG_1896