(+855) 23 885 855
+

12

Jul, 2016

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការជូនមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត

By: | Tags: | Comments: 0

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅសាលប្រជុំអគារ “ឃ” នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីបើក “កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធការគ្រប់គ្រងមន្ត្រីរាជការ ជូនអគ្គលេខាធិការដ្ឋាន គ្រប់អគ្គនាយកដ្ឋាន     អគ្គាធិការដ្ឋាន និងអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”។ កិច្ចប្រជុំនេះ មានការចូលរួមពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមទាំងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ដែលមានការផ្តល់កិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និងនាយកដ្ឋាននីតិកម្ម និងវិវាទមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ។

efi-2016-07-12_01

efi-2016-07-12_04