(+855) 23 885 855
+

26

Sep, 2016

វគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា ជូនដល់មន្ត្រីរាជការមកពីខេត្តកំពត ខេត្តកែប និង ខេត្តតាកែវ ដែលត្រូវអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញនៅឆ្នាំ២០១៦

By: | Tags: | Comments: 0

(កំពត): នាព្រឹកថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៦ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពត ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា ដែលមានសិក្ខាកាមមកពីខេត្តកំពត ចំនួន ៦៦ នាក់ ខេត្តកែប ចំនួន ៥៣ នាក់ និង ខេត្តតាកែវ ចំនួន ៥២ នាក់ សរុបចំនួន ១៧១ នាក់ ដែលបានរៀបចំនៅថ្ងៃទី ២៦-២៩ ខែ កញ្ញា ឆ្នាំ ២០១៦ នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ ទីរួមខេត្តកំពត ដោយបានផ្ដោតសំខាន់លើការរៀបចំផែនការយុទ្ធសាស្ដ្រថវិកា ការរៀបចំរបាយការណ៍សមិទ្ធកម្មនិងរបាយការណ៍ហិរញ្ញវត្ថុ សិទ្ធិអំណាចនិងការទទួលខុសត្រូវក្នុងការអនុវត្តថវិកាកម្មវិធី ការរៀបចំសៀវភៅថវិកាកម្មវិធី ការបែងចែកថវិកាតាមអង្គភាពថវិកា និង ចលនាឥណទានថវិកាកម្មវិធី ការត្រួតពិនិត្យនិងតាមដានការអនុវត្តថវិកាកម្មវិធី បរិបទនិងនីតិវិធីចំណាយថវិកាទូទៅ ចំណាយមិនតម្រូវឱ្យអនុវត្តនីតិវិធីលទ្ធកម្មសាធារណៈ ចំណាយតម្រូវឱ្យអនុវត្តនីតិវិធីលទ្ធកម្មសាធារណៈ ការរៀបចំកម្មវិធីបណ្ដុះបណ្ដាលនិងសិក្ខាសាលា  ការគ្រប់​គ្រង​រជ្ជទេយ្យចំណូលសម្រាប់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ នីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទានសម្រាប់ថវិកាកម្មវិធី កិច្ចបញ្ជិកាគណនេយ្យកាន់កាប់ដោយរជ្ជទេយ្យបុរេប្រទាននិងរជ្ជទេយ្យករចំណូល ជាដើម ។efi-2016-09-26_01efi-2016-09-26_02efi-2016-09-26_03