(+855) 23 885 855
+

9

Feb, 2017

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបក្រុមបេសកកម្មរបស់ធនាគារពិភពលោក នៅទីស្តីការក្រសួង

By: | Tags: | Comments: 0

នាថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ១០ និង ៣០ នាទី បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបក្រុមបេសកកម្មរបស់ធនាគារពិភពលោក នៅទីស្តីការក្រសួង ។ គោលបំណងនៃជំនួបនេះ គឺដើម្បីបូកសរុបលទ្ធផលនៃការអនុវត្តគម្រោង FMIS ជំហានទី ១ ដែលត្រូវបិទបញ្ចប់ ។ ជារួម ក្រុមបេសកកម្មរបស់ធនាគារពិភពលោកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តគម្រោង FMIS ជំហានទី ១ ដែលសម្រេចបានជោគជ័យខ្ពស់ទាំងផ្នែកបច្ចេកទេស និង ផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ និង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំ និង ការគាំទ្ររបស់បណ្ឌិត ហ៊ាន សាហ៊ីប ចំពោះគម្រោង FMIS ជំហានទី ១ នេះ ។ ជាការឆ្លើយតប បណ្ឌិត ហ៊ាន សាហ៊ីប បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍន៍ ពិសេសធនាគារពិភពលោក ដែលបានផ្តល់ការគាំទ្រទាំងបច្ចេកទេស និង ហិរញ្ញវត្ថុ ដែលជាកាតាលីករដ៏សំខាន់នៃភាពជោគជ័យនៃការអនុវត្តគម្រោង FMIS ជំហានទី ១ នេះ ។ មុននឹងបញ្ចប់ បណ្ឌិត ហ៊ាន សាហ៊ីប បានស្នើសុំឱ្យដៃគូអភិវឌ្ឍបន្តគាំទ្រដល់ការអនុវត្តគម្រោង FMIS ជំហានទី ២ ដែលត្រូវចាប់ផ្តើមក្នុងឆ្នាំ ២០១៧ នេះ ពិសេសលើការកសាង និង អភិវឌ្ឍសមត្ថភាពមន្រ្តីរាជការពាក់ព័ន្ធនឹងប្រព័ន្ធ FMIS ។ ជាការឆ្លើយតប ក្រុមបេសកកម្មបានឆ្លើយតបជាវិជ្ជមាន ហើយតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ បានសន្យានឹងធ្វើការជិតស្និទ្ធជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើការងារនេះ ។

efi-2017-2-9_02efi-2017-2-9_03efi-2017-2-9_04efi-2017-2-9_5efi-2017-2-9_6