(+855) 23 885 855
+

9

Feb, 2017

ឯកឧត្តម អិន អេម នាយកវិទ្យាស្ថាន បានជួបពិភាក្សាការងារជាមួយនឹងក្រុមបេសកកម្មវាយតម្លៃឯករាជ្យរបស់ធនាគារពិភពលោក

By: | Tags: | Comments: 0

នាថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៤ និង ៣០ នាទីរសៀល នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម អិន​ អេម នាយកវិទ្យាស្ថាន បានជួបពិភាក្សាការងារជាមួយនឹងក្រុមបេសកកម្មវាយតម្លៃឯករាជ្យរបស់ធនាគារពិភពលោកគឺបណ្ឌិត Tony Bennett និង លោក Frans E. Ronsholt ។ គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីស្វែងយល់អំពីវឌ្ឍនភាព និង បញ្ហាប្រឈមនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ពិនិត្យអំពីស្ថានភាពនៃផែនការសកម្មភាពរួម ដំណាក់កាលទី ៣ ។ ជារួម ក្រុមវាយតម្លៃឯករាជ្យទទួលស្គាល់អំពីសារសំខាន់នៃការងារបណ្តុះបណ្តាល និង តួនាទីរបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការគាំទ្រការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គ្រប់ដំណាក់កាល ។

 

At 4:30PM on 9 February 2017 at the Economics and Finance Institute, Mr. IN Em met with the World Bank Mission Team, Dr. Tony Bennett and Mr. Frans E. Ronsholt. The main objectives of the meeting are to study the progress and challenges that EFI has been facing during the implementation of the Public Financial Management Reform Program and check the status of Consolidated Action Plan – Stage 3. Overall the Mission Team acknowledges the vital roles of training and EFI in supporting the implementation of the PFMRP in all stages.

————————————————————————————————————————

efi-2017-2-9_Afternoon_1efi-2017-2-9_Afternoon_2efi-2017-2-9_Afternoon_3efi-2017-2-9_Afternoon_4efi-2017-2-9_Afternoon_5efi-2017-2-9_Afternoon_6

Leave a Reply