(+855) 23 885 855
+

15

Feb, 2017

ក្រុមការងារ វសហ ជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ

By: | Tags: | Comments: 0

នាថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៣ និង​ ៣០ នាទីរសៀល នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារ វសហ ជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដឹកនាំដោយលោក David Cowen ប្រធានការិយាល័យជំនួយបច្ចេកទេសរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ប្រចាំទីក្រុងបាងកក ប្រទេសថៃឡងដ៍ ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីតម្រូវការជំនួយបច្ចេកទេសសម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសធារណៈ តាមរយៈការអភិវឌ្ឍសមត្ថភាព ។ ក្រុមការងារបេសកកម្មបានទទួលស្គាល់អំពីសារសំខាន់នៃការបណ្តុះបណ្តាល និង តួនាទីរបស់ វសហ និង សន្យាពិនិត្យមើលលទ្ធភាពផ្តល់ការគាំទ្រដល់ វសហ ដើម្បីចូលរួមចំណែកក្នុងការកែទម្រង់ការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ និង ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី ២ របស់ កសហវ ។

efi-2017-2-15_3efi-2017-2-15_3_1efi-2017-2-15_6_1efi-2017-2-15_4