(+855) 23 885 855
+

16

Feb, 2017

បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការទទួលបន្ទុកដឹកនាំការងារកសាង និង អភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្តីព្រាងផែនការយុទ្ធសាស្រ្តស្តីពីការកសាង និង អភិវឌ្ឍសមត្ថភាពសម្រាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”

By: | Tags: | Comments: 0

នាថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៣ រសៀល នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការទទួលបន្ទុកដឹកនាំការងារកសាង និង អភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្តីព្រាងផែនការយុទ្ធសាស្រ្តស្តីពីការកសាង និង អភិវឌ្ឍសមត្ថភាពសម្រាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ដែលត្រូវបានសិក្សា និង រៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ​វត្ថុ និង មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ កសហវ ផ្ទាល់, តំណាងអគ្គលេខាធិការដ្ឋាន អ.គ.ហ, តំណាងគ្រប់អគ្គនាយកដ្ឋាន និង តំណាងអគ្គាធិការដ្ឋាន ក្រោមឱវាទ កសហវ ។ ជារួម អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះសេចក្តីព្រាងផែនការយុទ្ធសាស្រ្តនេះ និង បានផ្តល់ធាតុចូលបន្ថែមមួយចំនួនទៀត ដើម្បីឱ្យសេចក្តីព្រាងនេះកាន់តែមានសង្គតិភាព និង គ្រប់ជ្រុងជ្រោយ ។ ជាលទ្ធផល កិច្ចប្រជុំបានពិភាក្សា និង សម្រេចទៅលើសំណើមួយចំនួនដែលទទួលបាននៅក្នុងកិច្ចប្រជុំ និង សម្រេចទុកពេលឱ្យអគ្គលេខាធិការដ្ឋាន, គ្រប់អគ្គនាយកដ្ឋាន និង អគ្គាធិការដ្ឋាន ផ្តល់ធាតុចូលបន្ថែមជាលាយលក្ខណ៍អក្សរ ប្រសិនបើមាន និង បញ្ជូនមកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និង កែលម្អតាមការចាំបាច់ ។

At 3:00PM on 16 February 2017 at the Ministry of Economy and Finance, Dr. HEAN Sahib, Secretary of State in charge of leading the capacity building and development for the government officials, led a consultation meeting on “Draft Strategic Plan on Capacity Building and Development for Implementation of Public Financial Management Reform Program” which was studied and prepared by the Economics and Finance Institute of MEF with participation of Secretary General of MEF himself, representatives of General Secretariat of PFM Steering Committee, representatives of all general departments and representatives of General Inspectorate of MEF. Overall, the meeting highly evaluated the draft Strategic Plan and provided some inputs to make the Draft more consistent and comprehensive. As a result, the meeting approved on several proposals collected during the meeting, and advised General Secretariat, all general departments and General Inspectorate to submit their comments in writing, if any, to EFI for checking and making adjustment if necessary.

efi-2017-2-16_15_00_2efi-2017-2-16_15_00_3efi-2017-2-16_15_00_4efi-2017-2-16_15_00_5efi-2017-2-16_15_00_6efi-2017-2-16_15_00_7efi-2017-2-16_15_00_8efi-2017-2-16_15_00_9