(+855) 23 885 855
+

27

Feb, 2017

ពិធីចាប់កន្លែងបម្រើការងាររបស់មន្រ្តីរាជការដែលបានប្រឡងជាប់ជាស្ថាពរក្នុងការប្រឡងចូលក្របខ័ណ្ឌថ្មី កសហវ ២០១៦

By: | Tags: | Comments: 0

នាថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៩ ព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ មានរៀបចំពិធីចាប់កន្លែងបម្រើការងាររបស់មន្រ្តីរាជការដែលបានប្រឡងជាប់ជាស្ថាពរក្នុងការប្រឡងចូលក្របខ័ណ្ឌថ្មី កសហវ ២០១៦ ក្រោមអធិបតីភាពបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការទទួលបន្ទុកដឹកនាំការងារកសាង និង អភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង និង មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ កសហវ, អគ្គនាយកវិទ្យាស្ថាន, តំណាងអគ្គនាយកដ្ឋាន និង អគ្គាធិការដ្ឋាន ដែលមានតម្រូវការមន្រ្តីរាជការ ។ មន្រ្តីរាជការទាំងអស់ត្រូវបានជ្រើសរើសប្រកបដោយតម្លាភាព និង គុណភាព ដោយមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងមុខងារសាធារណៈ និង អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៧ កន្លងមក ។

efi-2017-2-27_2efi-2017-2-27_3efi-2017-2-27_4efi-2017-2-27_5efi-2017-2-27_6efi-2017-2-27_7efi-2017-2-27_8