(+855) 23 885 855
+

27

Mar, 2017

វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហជាមួយអង្គការ UNICEF រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី នីតិវិធីអនុវត្តថវិកាកម្មវិធី ជូនមន្ត្រីរាជការ នៃអង្គភាពថវិកាថ្នាក់មន្ទីររាជធានី ខេត្ត របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា

By: | Tags: | Comments: 0

នៅព្រឹកថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧ លោក យូ ទី នាយករងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក សៅ ឡែន ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និង ផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា, លោក ជា គឹមសុង តំណាងអង្គការយូនីសេហ្វ , ប្រធាន អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមជាគណៈអធិបតីនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី នីតិវិធីអនុវត្តថវិកាកម្មវិធី ជូនមន្ត្រីរាជការអង្គភាពថវិកាថ្នាក់មន្ទីររាជធានី ខេត្ត របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ។ កម្មវិធីបណ្ដុះបណ្ដាលនេះរៀបចំចាប់ពីថ្ងៃទី ២៧-៣១ ខែ មីនា ឆ្នាំ ២០១៧ នៅបន្ទប់សហសាល នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

វគ្គបណ្ដុះបណ្ដាលនេះនឹងផ្ដោតសំខាន់លើខ្លឹមសារសំខាន់ៗដូចជា នីតិវិធីនៃការរៀបចំថវិកា ការអនុវត្តថវិកា នីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទាន កិច្ចបញ្ចិកាគណនេយ្យ និង លំហូរនៃការអនុវត្តថវិការបស់អង្គភាពថវិកា ដែលត្រូវធ្វើបទបង្ហាញដោយគ្រូបង្គោលនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាយកដ្ឋានហិរញ្ញកិច្ចនៃអគ្គនាយកដ្ឋានថវិកា និង អគ្គនាយកដ្ឋានរតនាគារជាតិ។

efi_2017-3-27_2_1efi_2017-3-27_2_3efi_2017-3-27_2_4efi_2017-3-27_2_5efi_2017-3-27_2_6