(+855) 23 885 855
+

20

Jul, 2017

ពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ជូនមន្រ្តីរាជការរជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុចំនួន ១០០ នាក់ នៅសណ្ឋាគារខេមរាបាត់ដំបង ១ ទីរួមខេត្តបាត់ដំបង

By: | Tags: | Comments: 0

នាថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៧ នៅសណ្ឋាគារខេមរាបាត់ដំបង ១ ទីរួមខេត្តបាត់ដំបង មានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ជូនមន្រ្តីរាជការរជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុចំនួន ១០០ នាក់ មកពីមន្ទីរ អង្គភាពជំនាញចំនួន ៧ នៃខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលបានប្រព្រឹត្តក្រោមអធិបតីភាពឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ៤ ថ្ងៃ គឺពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៧ នៅសណ្ឋាគារខេមរាបាត់ដំបង ១ ទីរួមខេត្តបាត់ដំបង ក្រោមកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង សម្រាប់អនុវត្តថវិកាកម្មវិធីនិងអង្គភាពថវិកា ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងតម្លាភាពសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។efi-2017-7-20_1efi-2017-7-20_2efi-2017-7-20_3efi-2017-7-20_4efi-2017-7-20_5efi-2017-7-20_6efi-2017-7-20_7