(+855) 23 885 855
+

21

Aug, 2017

វគ្គបណ្តុះបណ្តាលស្តីពី កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បទពិសោធន៍កម្ពុជា-ចិន

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៧ នៅទីក្រុងប៉េកាំង ប្រទេសចិន មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បទពិសោធន៍កម្ពុជា-ចិន ដែលសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ជាមួយនឹង ក្រសួងពាណិជ្ជកម្មនៃសាធារណៈរដ្ឋប្រជាមានិតចិន និង ការិយាល័យតំណាង សេដ្ឋកិច្ច-ពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំនៅកម្ពុជា ជូនសិក្ខាកាមជាមន្រ្តីរាជការថ្នាក់អគ្គនាយក អគ្គនាយករងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ ២៨ ខែ សីហា ២០១៧ ។efi-2017-8-21_1efi-2017-8-21_2