(+855) 23 885 855
+

30

Oct, 2017

វគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំផែនការសាច់ប្រាក់ និងការព្យាករណ៍សាច់ប្រាក់ (Cash Planning and Cash Forecasting)” ជូនដល់មន្ត្រីជំនាញបច្ចេកទេសហិរញ្ញវត្ថុ ចំនួន ៤០ នាក់

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀប​ចំបើកវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំផែនការសាច់ប្រាក់ និងការព្យាករណ៍សាច់ប្រាក់  (Cash Planning and Cash Forecasting)ជូនដល់មន្ត្រីជំនាញបច្ចេកទេសហិរញ្ញវត្ថុ ចំនួន ៤០ នាក់ មកពីបណ្តាអគ្គនាយកដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោល​បំណង​ពង្រឹង និងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងបន្ថែមទៀត ក្នុងក្របខណ្ឌនៃកម្មវិធីកែ​​ទម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់​កាលទី ៣ ឱ្យ​សម្រេ​ច​បាន​ជោគ​​ជ័យ ។            

        វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតី  ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច​​និងហិរញ្ញវត្ថុ​ និងដោយមានការចូលរួមពីលោកស្រី  Ms. Yong Sarah Zhou តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា

          លោកស្រី Yong Sarah Zhou តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ពីកិច្ចសហ ការជាច្រើនកន្លងមកក្នុងរូបភាពជាជំនួយបច្ចេកទេសក្នុងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈជាពិសេសក្នុងគម្រោង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្តែងវគ្គបណ្តុះបណ្តាលថ្ងៃនេះ ផ្តោតលើការពិនិត្យឡើងវិញនៃការធ្វើផែនការសាច់ប្រាក់​ និង ការប្រព័ន្ធព្យាករសាច់ប្រាក់​ ។ ​លោកស្រីក៏បានគូសបញ្ជាក់ទៀតថាមូលនិធិរូបិយវត្ថុអន្តរជាតិ​ នឹងបន្តជំនួយបច្ចេកទេសនានាសម្រាប់​ការកសាងសមត្ថភាពមន្ត្រីរាជការពាក់ព័ន្ធក្នុងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈបន្ថែមទៀត ។

 

ថ្លែងនៅក្នុងពិធីបើកវគ្គ​បណ្តុះ​បណ្តាល​នេះ​, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច​​និងហិរញ្ញវត្ថុ បានលើកឡើងថា វគ្គបណ្តុះបណ្តាលខាងលើ មានគោលបំណងសំខាន់ គឺរួមចំណែកពង្រឹងសមត្ថភាព, ការយល់ដឹងជូនមន្ត្រីជំនាញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសការសិក្សាស្វែងយល់អំពីរបៀបក្នុងការធ្វើផែនការសាច់ប្រាក់ និង ព្យាករណ៍សាច់ប្រាក់ សម្រាប់គាំទ្រការងាររបស់ស្ថាប័ន ។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ សម្រាប់មន្ត្រីជំនាញ ក្នុងការងារគ្រប់គ្រងសាច់ប្រាក់​ និង រក្សាស្ថិរភាពសាច់ប្រាក់ ដែលជារឿងចាំបាច់បំផុតសម្រាប់គ្រប់គ្នា មិនថាបុគ្គល, ស្ថាប័នឯកជន និងស្ថាប័នរដ្ឋ ព្រោះថា ក្នុងវិស័យឯកជន, ការខ្វះខាតសាច់ប្រាក់ នឹងអាចឈានទៅរកការក្ស័យធន,              ដោយឡែក សម្រាប់ស្ថាប័នរដ្ឋវិញ, ការខ្វះខាតសាច់ប្រាក់នឹងឈានដល់ការរាំងស្ទះនូវប្រតិបត្តិការ ក្នុងការផ្តល់សេវាសាធារ-ណៈជូនសង្គមជាតិ និងប្រជាជន ។ ជារួម ការគ្រប់គ្រងសាច់ប្រាក់ គឺជាបេះដូងរបស់ស្ថាប័ន​ ហើយការគ្រប់គ្រងសាច់ប្រាក់នេះ ត្រូវការនូវបច្ចេកទេស និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីគេចចេញពីហានិភ័យនានា ដែលអាចនឹងកើតមានឡើង ។

ដូច្នេះ ¤ការគ្រប់គ្រងសាច់ប្រាក់ គឺជាយុទ្ធសាស្រ្ត ហើយការគ្រប់គ្រងលំហូរសាច់ប្រាក់រយៈពេលខ្លី និង tpgs6ÄTþLrpyតុល្យភាពសាច់ប្រាក់បានល្អប្រសើរ  គឺជាមូលដ្ឋានចាំបាច់ សម្រាប់ដំណើរការស្ថាប័នឱ្យមានភាពរលូន£

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងបន្ថែមទៀតថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងតែគាំទ្រ និង ផ្តោតការយកចិត្តទុកដាក់ជាខ្លាំងក្នុងការជំរុញលើកទឹកចិត្តដល់ការងារបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្ត្រីជំនាញទទួលបន្ទុកការងារហិរញ្ញវត្ថុឱ្យបំពេញការងាររបស់ខ្លួនបានកាន់តែល្អប្រសើរ ព្រមទាំងផ្តួចផ្តើមរៀបចំវគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិ ដើម្បីទាញយកបទពិសោធន៍ល្អៗ តាមរយៈគ្រូឧទ្ទេសដែលជាអ្នកជំនាញជាន់ខ្ពស់របស់ដៃគូអភិវឌ្ឍ ក៏ដូចជាការបញ្ជូនមន្ត្រីជំនាញទៅចូលរួមវគ្គបណ្តុះបណ្តាល និង ធ្វើទស្សនៈកិច្ចសិក្សាដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសនានាជាដៃគូ ។

            ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកឡើងថា ចាប់តាំងពីការដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការ​ងា​របណ្តុះបណ្តាល និង ​កសាងសមត្ថភាព ក្លាយជាយុទ្ធនាការដ៏ចាំ​បា​ច់​ ហើយបាន​រួម​​ចំណែក​ធ្វើឱ្យចលនានៃការកែទម្រង់ការ គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈទាំងមូលប្រព្រឹត្តទៅដោយរលូន និង ទទួលបានជោគ​​ជ័យ​​​ជា​បន្ត​បន្ទាប់នៅក្នុងការដ្ឋានរបស់ខ្លួន ។ ក្នុងនោះកម្ពុជាទទួលបានជោគជ័យគួរជាទី​មោទនៈក្នុងការកសាង​បាន​នូវភាពជឿទុកចិត្តបាននៃថវិកាក្នុងដំណាក់កាលទី ១, និង គណនេយ្យភាព​ហិរញ្ញវត្ថុក្នុងដំណាក់កាលទី២, ហើយកម្ពុជាកំពុងបន្តគោលដៅចម្បងបំផុតដែលត្រូវសម្រេចឱ្យបាននៅក្នុងដំណាក់​កាលទី ៣ នៃការអនុវត្តកម្មវិធីកែទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈនេះ​ គឺការ​បង្កើនភាពផ្សារភ្ជាប់រវាងថវិកា​ទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ។

efi-2017-10-30_1efi-2017-10-30_2efi-2017-10-30_2_1efi-2017-10-30_3efi-2017-10-30_4efi-2017-10-30_5