16

Feb, 2018

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប ជួបពិភាក្សាជាមួយជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជួបពិភាក្សាជាមួយជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដោយមានការចូលរួមពីលោក Holger van Eden ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំប្រទេសថៃ (TAOLAM)ព្រមទាំងជំនាញការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអន្តរជាតិ ។ កិច្ចពិភាក្សានេះ ប្រព្រឹត្តទៅក្រោមរបៀបវារៈចំនួន ៤ ដូចតទៅ៖

១. ពិនិត្យការអនុវត្តគម្រោង FMIS នៅតាមបណ្តាក្រសួង-សា្ថប័ន
២. ពិនិត្យការអនុវត្តតារាងគណនេយ្យ ជាពិសេសមុខងារសេដ្ឋកិច្ច និងមុខងារទាក់ទងទៅនឹងការកំណត់ចំណាត់ថ្នាក់មុខងាររដ្ឋាភិបាល (COFOG)
៣. ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័ន ពាក់ព័ន្ធការបណ្តុះបណ្តាលធនធានមនុស្សក្នុងការអនុវត្តគម្រោង FMIS
៤. ការធ្វើបទបង្ហាញរបស់ជំនាញការ ក្រោមប្រធានបទ “The Brief of IPSAS implementation and Good Practice Design in Payment Processes” ។

efi-2018-2-16_1efi-2018-2-16_2efi-2018-2-16_3efi-2018-2-16_4efi-2018-2-16_5