20

Feb, 2018

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប ដឹកនាំកិច្ចប្រជុំជាមួយគ្រប់តំណាងអង្គភាពថវិកា និងមន្ត្រីជំនាញពាក់ព័ន្ធ ក្រោមឱវាទក្រសួង

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំជាមួយគ្រប់តំណាងអង្គភាពថវិកា និងមន្ត្រីជំនាញពាក់ព័ន្ធ ក្រោមឱវាទក្រសួង ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន ០៣ រួមមាន ៖
១. ផ្សព្វផ្សាយសារាចរណែនាំលេខ ០១០ សហវ ចុះថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៧ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ដែលធ្វើបទបង្ហាញដោយតំណាងអគ្គនាយកដ្ឋានថវិកា
២. ការរៀបចំគម្រោងកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ឆ្នាំ ២០១៩ – ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈការសម្របសម្រួលបូកសរុបរបស់អគ្គលេខាធិការដ្ឋាន
៣. ផ្សេងៗ។efi-2018-2-20_1efi-2018-2-20_2efi-2018-2-20_3efi-2018-2-20_5efi-2018-2-20_4efi-2018-2-20_6efi-2018-2-20_7