4

Mar, 2018

ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK”2018 ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃអាទិត្យ ទី ៤ ខែ មីនា ឆ្នាំ ២០១៨ នៅផ្សារទំនើបអ៊ីអនម៉ល រាជធានីភ្នំពេញ, ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានរៀបចំ ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK”2018 ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា, ឯកឧត្តមអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា, ថ្នាក់ដឹកនាំក្រុមហ៊ុនពាក់ព័ន្ធ, ធនាគារ, សមាគមនានាជិត ១០០ អង្គភាព ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិមួយចំនួនទៀត។ កម្មវិធីពិព័រណ៍នេះ ជាលើកទីបីហើយ ដែលត្រូវបានរៀបចំឡើង ហើយកម្មវិធីឆ្នាំនេះបានប្រព្រឹត្តទៅក្រោមគោលបំណងសំខាន់ៗ ចំនួន ៣ គឺ ៖
១. ចូលរួមផ្សព្វផ្សាយ និង បង្កើនជំនឿទុកចិត្តបន្ថែមទៀតដល់វិនិយោគិនដែលមានស្រាប់ឱ្យបន្តជឿជាក់មកលើទីផ្សារ ហ៊ុននៅកម្ពុជា ។
២. ផ្តល់ឱកាសឱ្យសាធារណជនស្វែងយល់កាន់តែទូលំទូលាយអំពីវិស័យមូលបត្រ ជាពិសេសអំពីតួអង្គ និង យន្តការពាក់ព័ន្ធ, ទិន្នន័យទីផ្សារ, វិធីសាស្រ្តវិនិយោគលើផ្សារមូលបត្រកម្ពុជា ពិនិត្យមើលព្រឹត្តិការណ៍នានារបស់ទីផ្សារ, ព័ត៌មានអំពីក្រុមហ៊ុនចុះបញ្ជី ដែលរួមមានរបាយការណ៍ហិរញ្ញវត្ថុ, ព័ត៌មានសាជីវកម្ម, ការបែងចែកភាគលាភ ក៏ដូចជាចូលរួមចែករំលែកក្នុងការពិភាក្សាលើប្រធានបទផ្សេងៗអំពីការវិនិយោគ ដើម្បីទាក់ទាញសាធារណជន ដែលមិនទាន់មានបទពិសោធន៍ និង ចំណេះដឹងគ្រប់គ្រាន់ពាក់ព័ន្ធនឹងការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុន ។
៣. ចែកពានរង្វាន់ និង វិញ្ញាបនបត្រដល់ជ័យលាភី ដែលបានឈ្នះក្នុងកម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុន និង មានការដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រ phsarhun.com និង កម្មវិធីព័ត៌មានផ្សារហ៊ុន (PhsarHun App) ដែលជាបណ្តុំព័ត៌មានលើបណ្តាញឌីជីថល អំពីការវិនិយោគលើវិស័យមូលបត្រ ។

efi-2018-3-4_1efi-2018-3-4_2efi-2018-3-4_3efi-2018-3-4_4efi-2018-3-4_5efi-2018-3-4_6efi-2018-3-4_7efi-2018-3-4_8efi-2018-3-4_9efi-2018-3-4_10efi-2018-3-4_11