26

Mar, 2018

កម្មវីធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័នទាំង ១០ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ ២០១៨”

By: | Tags: | Comments: 0

នាព្រឹក​ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៨ នៅសណ្ឋាគារ​ភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកម្មវីធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័នទាំង ១០ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ ២០១៨”ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពី​សំណាក់​ឯក​ឧត្តម​ លោក​ជំទាវ​ អនុរដ្ឋលេខាធិការ និង​ថ្នាក់​ដឹក​នាំ​ មន្ត្រី​រាជការ ​នៃ​អគ្គ​នាយកដ្ឋាន​និង​អង្គភាព​ជំនាញ ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រម​ទាំង​ថ្នាក់ដឹកនាំ និង សមាជិកនៃក្រុមការងារអនុវត្តគម្រោង FMIS នៃក្រសួង-ស្ថាប័នទាំង១០ ហៅកាត់ថា “FIWG”។
ការបង្កើតកម្មវីធី​​បញ្ជ្រាប​ការ​យល់​ដឹង​នា​ថ្ងៃនេះ មានគោលបំណងសំខាន់ៗចំនួន ៣ គឺ៖
១. ​គាំទ្រក្រសួង-ស្ថាប័ន បានស្វែងយល់កាន់តែច្បាស់លើទិដ្ឋភាពរួមរ​បស់ប្រព័ន្ធ FMIS និង ​​មុខងារនីមួយៗ ដែលបាននិងកំពុងដាក់ឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័ន ហើយនឹងត្រូវបន្តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្រសួង-ស្ថាប័នចំនួន ១០ បន្ថែមទៀត នៅដើមឆ្នាំ ២០១៩ ។
២. បញ្រ្ជាបការយល់ដឹងស៊ីជម្រៅអំពីនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS​ នៃមុខងារនីមួយៗ ដែលក្រសួង-ស្ថាប័ន ត្រូវជ្រាប និងស្វែងយល់ឱ្យបានច្បាស់ ដើម្បីត្រៀមលក្ខណៈក្នុងការសហការជាមួយក្រុមការងារនាពេលដ៏ខ្លីខាងមុខនេះ ។
៣. បំផុសឱ្យមានការគិតគូរស៊ីជម្រៅលើការរៀបចំកំណត់អត្តសញ្ញាណ, តួនាទី និង ភារកិច្ច រួមទាំងការគូសព្រាងប្លង់ទីតាំងរបស់មន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS តាមក្រសួង-ស្ថាប័ននីមួយៗ ក៏ដូចជាការគិតគូរអំពីបញ្ហាប្រឈម និងសំណូមពរនានាដើម្បីជាធាតុចូលសម្រាប់ក្រុមការងារយកមកគិតគូរ និងវិភាគកាន់តែច្បាស់​លាស់ក្នុងការត្រៀមចុះបំពេញការងារតាមផ្នែកនិងសកម្មភាពនីមួយៗឱ្យបានសមស្របនិងគ្រប់ជ្រុងជ្រោយ​ ។

efi-2018-3-26_1efi-2018-3-26_2efi-2018-3-26_3efi-2018-3-26_4efi-2018-3-26_5efi-2018-3-26_6efi-2018-3-26_7efi-2018-3-26_8