6

Apr, 2018

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារដឹកនាំរៀបចំឯកសារគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៨ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារដឹកនាំរៀបចំឯកសារគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ ពិនិត្យនិងពិភាក្សា លើរបៀបវារៈសំខាន់ៗចំនួន ០២ គឺ៖
១. ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើឯកសារសេចក្តីព្រាងចក្ខុវិស័យកម្ពុជា ២០៥០ ដែលត្រៀមនឹងរៀបចំជាមួយរាជបណ្ឌិត្យសភាកម្ពុជា, សហភាពសហព័ន្ធយុវជនកម្ពុជា,ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, វិស័យឯកជន និងសិស្សនិស្សិត នាពេលដ៏ខ្លីខាងមុខ មុននឹងដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យនិងអនុម័ត​ ។
២. ការពិនិត្យសេចក្តីព្រាងឯកសារគោលនយោបាយនិងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល សម្រាប់អាណត្តិក្រោយ ដែលជាឯកសារមគ្គទ្ទេសក៍ ប្រកបដោយភាពត្រឹមត្រូវ និងប្រាកដនិយម និងគោរពប្រតិបត្តិតាមអភិក្រមការងារដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងគោលដៅអភិវឌ្ឍន៍ជាតិ ប្រកបដោយសមធម៌ ចីរភាព និងបរិយាប័ន្ន​ ។

efi-2018-4-6_1efi-2018-4-6_2efi-2018-4-6_3efi-2018-4-6_4efi-2018-4-6_5efi-2018-4-6_6efi-2018-4-6_7efi-2018-4-6_8