28

May, 2018

កិច្ចប្រជុំពិភាក្សាអំពីការផ្តល់ការលើកទឹកចិត្តចំពោះគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានរៀបចំកិច្ចប្រជុំពិភាក្សាអំពីការផ្តល់ការលើកទឹកចិត្តចំពោះគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ និងសមាជិកសមាជិកានៃក្រុមការងារ ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលើលក្ខខណ្ឌនៃការផ្តល់ការលើកទឹកចិត្តចំពោះគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយជាគម្រោងដែលនាំមកនូវបច្ចេកវិទ្យាថ្មីៗ និង មានការយកចិត្តទុកដាក់ខ្ពស់ទៅលើសុខមាលភាព និង មានកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់និយោជិត និង កម្មករ ។ កិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការជំរុញការវិនិយោគ ពិសេសចំពោះគម្រោងពង្រីកផលិតកម្ម ដែលត្រូវមានការគ្រប់គ្រងឱ្យបានសមស្រប និង ដោយមានការគិតគូរឱ្យបានច្បាស់លាស់អំពីតុល្យភាពនៃការជំរុញកំណើនសេដ្ឋកិច្ច, ការវិនិយោគ និង ការប្រមូលចំណូល ។

efi-2018-5-28_10efi-2018-5-28_2efi-2018-5-28_3efi-2018-5-28_4efi-2018-5-28_5efi-2018-5-28_6efi-2018-5-28_7efi-2018-5-28_8efi-2018-5-28_11efi-2018-5-28_9