31

May, 2018

ការជួបសំណេះសំណាលជាមួយសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ “ប្រាសាទសំបូរព្រៃគុក” នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ១១ រូប

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជួបសំណេះសំណាលជាមួយសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ “ប្រាសាទសំបូរព្រៃគុក” នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ១១ រូប ដែលទើបបានបញ្ចប់ការសិក្សាពីសាលានិងត្រូវបានចាត់មកបម្រើការងារនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ណែនាំ និងចែករំលែកបទពិសោធន៍ការងារល្អៗដល់សិស្សមន្ត្រីទាំងអស់ ដែលនឹងក្លាយទៅជាមន្ត្រីរាជការនៅតាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភាពនានាក្រោមឱវាទក្រសួង ក្រោយពីបានធ្វើការបែងចែកប៉ុស្តិ៍សម្រាប់បំពេញការងាររួច។ អនុសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ គឺមានគោលបំណងលើកទឹកចិត្តមន្ត្រីថ្មីទាំងនេះ ឱ្យខិតខំបំពេញការងារឱ្យបានកាន់តែល្អប្រសើរ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ សំដៅគាំទ្រដល់ការអនុវត្តគោលបំណងគោលនយោបាយរបស់ក្រសួងឱ្យសម្រេចបានជោគជ័យ ។

efi-2018-5-31_1efi-2018-5-31_18efi-2018-5-31_4efi-2018-5-31_5efi-2018-5-31_17efi-2018-5-31_6efi-2018-5-31_14efi-2018-5-31_2efi-2018-5-31_8efi-2018-5-31_9efi-2018-5-31_10efi-2018-5-31_11efi-2018-5-31_12efi-2018-5-31_13efi-2018-5-31_15efi-2018-5-31_16efi-2018-5-31_7