14

Jun, 2018

សិក្ខាសាលាចែករំលែកចំណេះដឹងស្តីពី “ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបទពិសោធន៍ប្រទេសចិន”

By: | Tags: | Comments: 0

នាថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៨ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពី “ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបទពិសោធន៍ប្រទេសចិន” ក្រោមអធិបតីភាពឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  ព្រមទាំងមានការចូលរួមពីលោកបណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកស្រី គង់ សុធីរី ប្រធាននាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាននៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សិក្ខាសាលានេះដែរមានការធ្វើបទបង្ហាញពីលោកស្រី គង់ សុធីរី ដែលធ្លាប់ជាសិក្ខាកាមមួយរូបក្នុងចំណោមសិក្ខាកាមជាច្រើនទៀត ដែលបានទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបទពិសោធន៍ ប្រទេសចិន” នៅប្រទេសចិនកាលពីឆ្នាំ២០១៧កន្លងមកនេះ ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងទាក់ទិនទៅនឹង ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនមន្រ្តីរាជការ គ្រូបង្គោល គ្រូឧទ្ទេស នៃវិទ្យាស្ថានសេដ្ឋកចិ្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាសាស្ត្រាចារ្យ និងនិស្សិតផងដែរ ដែលអាចនិយាយបានថាជាសិល្បៈនៃការចែករំលែកចំណេះដឹង សម្រាប់ជួយដល់សង្គមជាតិយើង ។

efi-2018-6-14_2efi-2018-6-14_7efi-2018-6-14_3efi-2018-6-14_4efi-2018-6-14_6efi-2018-6-14_8efi-2018-6-14_9efi-2018-6-14_10