13

Dec, 2018

វគ្គបណ្តុះបណ្តាលជាស៊េរី​លើជំនាញស្ដីពី នីតិវិធីនៃការអនុវត្ត​លទ្ធ​កម្ម​សាធារណៈ, គណនេយ្យសាធារណៈ និង ការ​រៀប​ចំ​​​​​របាយការណ៍​ហិរញ្ញវត្ថុ​របស់​អង្គភាព​ថវិកា ជូនមន្ត្រី​រា​ជការគោល​ដៅ​របស់​អគ្គលេខាធិការដ្ឋាន និង អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្

By: | Tags: | Comments: 0

នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ​រេស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ, ​វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំ​​បើក​វគ្គបណ្តុះបណ្តាលជាស៊េរី​លើជំនាញស្ដីពី នីតិវិធីនៃការអនុវត្តលទ្ធកម្មសាធារណៈ, គណនេយ្យសាធារណៈ និង ការរៀបចំ​​​​​របាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពថវិកា ជូនមន្ត្រី​រា​ជការគោល​ដៅ​របស់​អគ្គលេខាធិការដ្ឋាន និង អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលសិក្ខាកាមចំនួន ៦០ នាក់ នៅក្នុង​ជំនាញនីមួយៗ​ ដើម្បី​រួមចំណែកចូលរួម​អនុវត្ត​​ការ​កែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី៣ ឱ្យ​សម្រេច​បាន​ជោគជ័យ​​ប្រកប​ដោយ​ប្រសិទ្ធភាព ។

វគ្គបណ្ដុះបណ្ដាលលើជំនាញទាំងបីវគ្គនេះ ត្រូវបានសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋាន​​លទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​​ប្រព្រឹត្ត​ទៅ​តាម​កាលបរិច្ឆេទដូចខាងក្រោម ៖

វគ្គទី១ : ជំនាញស្ដីពី នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ នាថ្ងៃទី ១៣-១៤ ខែ ធ្នូ ឆ្នាំ ២០១៨ ។

វគ្គទី២ : ជំនាញស្ដីពី គណនេយ្យសាធារណៈ នាថ្ងៃទី ១៧-១៨ ខែ ធ្នូ ឆ្នាំ ២០១៨ ។

វគ្គទី៣ : ជំនាញស្ដីពី ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពថវិកា នាថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៨ ។

efi-2018-12-13_2efi-2018-12-13_1 efi-2018-12-13_3 efi-2018-12-13_4 efi-2018-12-13_5 efi-2018-12-13_6 efi-2018-12-13_7 efi-2018-12-13_8 efi-2018-12-13_9 efi-2018-12-13_10