13

Dec, 2018

សិក្ខាសាលាផ្សព្វផ្សាយ “កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម”

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល, រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានការពាក់ព័ន្ធកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងគ្រប់តំណាងអង្គភាពថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ការរៀបចំកម្រងសម្រង់នេះ គឺជាផ្នែកមួយ ដើម្បីជំរុញឱ្យការគ្រប់គ្រង និងការប្រកបអាជីវកម្មក្នុងវិស័យឯកជន ចូលរួមជំរុញកំណើនសេដ្ឋកិច្ច,ហេតុនេះ កាតព្វកិច្ចគណនេយ្យនិងការធ្វើសវនកម្ម ត្រូវតែអនុវត្តយ៉ាងខ្ជាប់ខ្ជួន ព្រោះថាការអនុវត្តកាតព្វកិច្ចគណនេយ្យនិងសវនកម្មបានត្រឹមត្រូវ នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុននិងសហគ្រាស ជាអាទិ៍ ការផ្តល់នូវព័ត៌មានហិរញ្ញវត្ថុប្រកបដោយភាពគ្រប់ជ្រុងជ្រោយនិងសុក្រឹតភាព សម្រាប់ការសម្រេចចិត្តពាក់ព័ន្ធការប្រកបអាជីវកម្ម ព្រមទាំងធានាបាននូវអនុលោមភាពពេញលេញជាមួយបទប្បញ្ញត្តិច្បាប់ ជាពិសេសក្នុងវិស័យមូលបត្រ ធានារ៉ាប់រង ធនាគារ និងសារពើពន្ធ។ កាតព្វកិច្ចគណនេយ្យនិងការធ្វើសវនកម្មខាងលើ អាចអនុវត្តប្រកបដោយប្រសិទ្ធភាពបាន លុះត្រាតែត្រូវបានរៀបចំឡើងនៅក្នុងក្របខ័ណ្ឌគតិយុត្តមួយ ប្រកបដោយនីត្យានុកូលភាព និងគតិយុត្តភាព។efi-2018-12-13_1efi-2018-12-13_6efi-2018-12-13_4efi-2018-12-13_5efi-2018-12-13_2efi-2018-12-13_3