13

Dec, 2018

កិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងឯកសារចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ នៅទីស្តីការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងឯកសារចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០, ក្នុងកម្រិតថ្នាក់ដឹកនាំគោលនយោបាយ និងថ្នាក់ដឹកនាំបច្ចេកទេស តំណាងក្រសួង-ស្ថាប័នទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ   ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការ កបស និងជាប្រធានក្រុមការងារដឹកនាំរៀបចំឯកសារគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ គោលបំណងសំខាន់នៃការប្រជុំពិគ្រោះយោបល់នេះ សំដៅពិនិត្យ និងសម្រួចឱ្យបានកាន់តែល្អប្រសើរលើឯកសារចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដែលក្រុមការងារនៃ កបស បានរៀបចំសេចក្តីព្រាងរួចរាល់ និងបានដាក់ឆ្លងការពិគ្រោះយោបល់ចំនួន ២ លើកជាមួយរាជបណ្ឌិតសភាកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា ម្តងរួចទៅហើយ។ គោលបំណងយុទ្ធសាស្ត្រនៃការរៀបចំឯកសារចក្ខុវិស័យជាតិនេះ ផ្តោតសំខាន់លើការក្តាប់យកមកវិញនូវមោទនភាពជាតិដែលធ្លាប់រុងរឿងពីអតីតកាល ជាមួយនឹងការកសាងជាតិទំនើបមួយដ៏រស់រវើក; ជារដ្ឋរឹងមាំ ប្រជាធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ ហើយមានកិត្យានុភាពខ្ពស់ត្រដែត; ស្មើភាពនិងស្មើសិទ្ធិលើឆាកអន្តរជាតិ; ជាប្រទេសមានចំណូលខ្ពស់; មានសេដ្ឋកិច្ចធន់មាំ ប្រកបដោយចីរភាពនិងបរិយាប័ន្ន; ជាប្រទេសដែលប្រជាជនរស់នៅក្នុងសុខសន្តិភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល មានកម្រិតជីវភាពខ្ពស់សមរម្យ និងមានចំណេះដឹងខ្ពស់ប្រកបដោយនវានុវត្តន៍ និងសីលធម៌ប្រពៃ; ទទួលបានយុត្តិធម៌សង្គម, ស្មើសិទ្ធិនិងស្មើឱកាសក្នុងសង្គមជាតិ; ព្រមទាំងមានអត្តសញ្ញាណជាតិដ៏បវរ និងភាពរីកចម្រើនលូតលាស់ក្នុងសង្គម រូបវ័ន្ត និងធម្មជាតិ ប្រកបដោយសុខដុមរម្យនា,វប្បធម៌សម្បូរបែប និងសង្គមបរិយាប័ន្ន។

2018-12-13_1_12018-12-13_1_22018-12-13_1_32018-12-13_1_42018-12-13_1_52018-12-13_1_62018-12-13_1_72018-12-13_1_82018-12-13_1_92018-12-13_1_102018-12-13_1_112018-12-13_1_122018-12-13_1_132018-12-13_1_142018-12-13_1_152018-12-13_1_162018-12-13_1_172018-12-13_1_182018-12-13_1_192018-12-13_1_202018-12-13_1_212018-12-13_1_222018-12-13_1_232018-12-13_1_24