7

Mar, 2019

សេចក្តីជូនដំណឹងស្តីពីកម្មវិធីអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់រដ្ឋាភិបាលកូរ៉េ ឆ្នាំ២០១៩

By: | Tags: | Comments: 0

នៅឆ្នាំ ២០១៩ នេះ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( Korean International Cooperation Agency )  នឹងផ្តល់អាហារូបករណ៍របស់រដ្ឋាភិបាលកូរ៉េជូនមន្រ្តីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េទៅលើមុខជំនាញរួមមានៈ

  • Finance and Tax Policy ដែលនឹងសិក្សានៅ Korea University
  • Public Management and Public Policy Reforms ដែលនឹងសិក្សានៅ Seoul National University
  • Regulation Management for Economic Development ដែលនឹងសិក្សានៅ Korea Development Institute School of Public Policy

 

បេក្ខជនទាំងពីរភេទដែលមានបំណងស្នើសុំអាហារូបករណ៍នេះ ត្រូវគោរពតាមគោលការណ៍ណែនាំរបស់កម្មវិធីអាហារូបករណ៍ (Application Guideline) ដែលបានភ្ជាប់មកជាមួយ និងមានលក្ខណៈសម្បត្តិ ដូចខាងក្រោមៈ

             (១). មានសញ្ជាតិខ្មែរ និង មានលិខិតឆ្លងដែនដែលមានសុពលភាព,

             (២). មានសញ្ញាបត្របរិញ្ញាបត្រ (Bachelor Degree) ឬ សញ្ញាបត្រសមមូល និងបទពិសោធន៍ការងារយ៉ាងតិច ២ ឆ្នាំ លើជំនាញដែលស្នើសុំអាហារូបករណ៍,

             (៣).មិនធ្លាប់បោះបង់កម្មវិធីអាហារូបករណ៍របស់ KOICA,

             (៤).មិនធ្លាប់ចូលរួមកម្មវិធីអាហារូបករណ៍របស់ KOICA ឬ អាហារូបករណ៍ផ្សេងៗរបស់រដ្ឋាភិបាលកូរ៉េ  (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់)​ កន្លងមក,

             (៥).​ មានចំណេះដឹងភាសាអង់គ្លេសល្អ, និង

             (៦). មានសុខភាព និង សតិបញ្ញាល្អបរិបូណ៌ ។

 

ក្នុងន័យនេះមន្ត្រីរាជការទាំងពីរភេទ ដែលមានបំណងស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ខាងលើនេះ សូមបំពេញសំណុំលិខិតដោយផ្ទាល់ដែលមានក្នុងគេហទំព័រៈ www.koicacambodia.org/scholarship-program-for-2019/ ឱ្យបានមុនថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៩ ។  បេក្ខជនដែលជាប់អាហារូបករណ៍នេះ នឹងទទួលបានប្រាក់បង់ថ្លៃការសិក្សា ប្រាក់ចាយវាយប្រចាំខែ ប្រាក់បង់ថ្លៃស្នាក់នៅ សំបុត្រយន្តហោះទៅមក (ពេលចេញដំណើរ និង ពេលបញ្ចប់ការសិក្សា) និង មានធានារ៉ាប់រងសេវាសុខភាពផងដែរ ។

ក្នុងករណីមានចម្ងល់ផ្សេងៗសូមទាក់ទងទៅកាន់ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈអ៊ីមែលៈ koicascholar@gmail.com  ឬ ទូរស័ព្ទលេខៈ០២៣ ៩៦៤ ១៥០ ឬ ០២៣ ៩៦៤ ១៥១ ឬ ០២៣ ៩៦៤ ១៥៣

2019-KOICA-Application-Guideline_KOICA-SP

2019-KIOCA Master’s Degree Scholarship Program