21

Mar, 2019

កិច្ចប្រជុំស្តីពី “ការប្រមូលធាតុចូលបន្ថែមលើតម្រូវការនាពេលខាងមុខ ក្នុងការរៀបចំកសាងបណ្តាញអិុនត្រាណិត (Intranet) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំស្តីពី “ការប្រមូលធាតុចូលបន្ថែមលើតម្រូវការនាពេលខាងមុខ ក្នុងការរៀបចំកសាងបណ្តាញអិុនត្រាណិត (Intranet) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាន គ្រប់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងគ្រប់អង្គភាពក្រោមឱវាទក្រសួង។ កិច្ចប្រជុំប្រមូលធាតុចូលនេះ ផ្តោតសំខាន់លើការរៀបចំទីតាំងនិងតម្រូវការជាក់ស្តែងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធបណ្តាញតភ្ជាប់របស់អគ្គនាយកដ្ឋាននិងអង្គភាពចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងមូល ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ក៏ដូចជាលើកកម្ពស់ការងារប្រចាំថ្ងៃ និងការផ្តល់សេវាសាធារណៈរបស់អង្គភាពទាំងអស់ ប្រកបដោយប្រសិទ្ធភាព ធានាសុវត្ថិភាព មានគុណភាពខ្ពស់ និង ពង្រឹងប្រសិទ្ធភាពចំណាយផ្អែកតាមគោលការណ៍សន្សំសំចៃថវិការដ្ឋ និងពេលវេលា សំដៅធ្វើទំនើបកម្មការអនុវត្តការងារដើម្បី គាំទ្រដល់ដំណើរឆ្ពោះទៅកាន់រដ្ឋាភិបាលឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ។

efi-2019-3-21_1efi-2019-3-21_3efi-2019-3-21_2efi-2019-3-21_6efi-2019-3-21_16efi-2019-3-21_18efi-2019-3-21_20efi-2019-3-21_17efi-2019-3-21_19efi-2019-3-21_10efi-2019-3-21_12efi-2019-3-21_15efi-2019-3-21_9efi-2019-3-21_7efi-2019-3-21_8efi-2019-3-21_5efi-2019-3-21_4efi-2019-3-21_11efi-2019-3-21_13efi-2019-3-21_14