29

Apr, 2019

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៥ សរណន ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២០-២០២២

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៥ សរណន ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២០-២០២២ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីគ្រប់តំណាងក្រុមការងារថវិកាកម្រិតផ្ទៃក្នុងអង្គភាពថវិកាក្រោមឱវាទក្រសួង ទាំងអង្គភាពថវិកាថ្នាក់កណ្តាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត។ កិច្ចប្រជុំនេះត្រូវបានរៀបចំ និងសម្របសម្រួលដោយអគ្គលេខាធិកាដ្ឋាន ក្នុងនាមជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងជាក្រុមការងារថវិកាកម្រិតបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងទទួលបានកិច្ចសហការពីអគ្គនាយកដ្ឋានថវិកាផងដែរ។ ជារួម កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយ ជំរុញ និងធានាបាននូវការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២០-២០២២ ស្របតាមស្មារតីរបស់បទដ្ឋានគតិយុត្តជាធរមាន និងការដាក់ចេញនូវការងារធ្វើបន្តជូនអង្គភាពថវិកា ដើម្បីធានាបាននូវភាពទាន់ពេលវេលានៃការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២០-២០២២ របស់ កសហវ.។
កិច្ចប្រជុំនេះ បានដំណើរការតាមរបៀបវារៈ សំខាន់ៗ ចំនួន ០៣ គឺ៖
១. បទបង្ហាញអំពីសារាចរណែនាំលេខ ០៥ សរណន ស្តីពី ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២០-២០២២ ដោយមន្រ្តីជំនាញតំណាងអគ្គនាយកដ្ឋានថវិកា ដោយផ្តោតសំខាន់លើ៖
– ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ
– រចនាសម្ព័ន្ធ និងគោលការណ៍នៃការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២០-២០២២
២. បទបង្ហាញដោយមន្រ្តីជំនាញតំណាងអគ្គលេខាធិការដ្ឋានក្រសួង ដោយផ្តោតសំខាន់លើ៖
– លទ្ធផលការអនុវត្តថវិកាឆ្នាំ២០១៨
– កញ្ចប់ថវិកាឆ្នាំ២០១៩ (ចំណូល-ចំណាយ)
– សេចក្តីព្រាងបឋមនៃផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ ២០២០-២០២២ របស់ កសហវ.។
៣. ផ្សេងៗ ដោយផ្តោតសំខាន់លើ៖
– ការគ្រោងចំណាយបន្ទុកបុគ្គលិកក្នុងផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២០-២០២២ របស់អង្គភាព ថវិកាទើបទទួលបានការផ្ទេរសិទ្ធិលើប្រតិបត្តិការចំណាយបន្ទុកបុគ្គលិក ចាប់ពីឆ្នាំ២០១៩ តទៅ
– ការកំណត់ការិយបរិច្ឆេទប្រមូលឯកសារផ្លូវការ នៃផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២០-២០២២ ពីបណ្តាអង្គភាពថវិកា។

efi-2019-6-19_1efi-2019-6-19_2 efi-2019-6-19_3 efi-2019-6-19_4 efi-2019-6-19_6 efi-2019-6-19_7 efi-2019-6-19_8 efi-2019-6-19_9 efi-2019-6-19_10 efi-2019-6-19_11 efi-2019-6-19_12 efi-2019-6-19_13 efi-2019-6-19_14