3

Jun, 2019

កិច្ចប្រជុំពិនិត្យពិភាក្សា និងតាមដាននូវវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តការងាររបស់អនុក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំនិងអភិវឌ្ឍមុខងាររៀបចំផែនការថវិកា, អនុក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំនិងអភិវឌ្ឍមុខងារលទ្ធកម្ម និងអនុក្រុមការងារបច្ចេកទេសទទួលបន្ទុកកែសម្រួលនិងតម្រង់ទិសនីតិវិធីអនុវត្តការងារ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា និងតាមដាននូវវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តការងាររបស់អនុក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំនិងអភិវឌ្ឍមុខងាររៀបចំផែនការថវិកា, អនុក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំនិងអភិវឌ្ឍមុខងារលទ្ធកម្ម និងអនុក្រុមការងារបច្ចេកទេសទទួលបន្ទុកកែសម្រួលនិងតម្រង់ទិសនីតិវិធីអនុវត្តការងារ ដោយមានការចូលរួមពីសំណាក់ ប្រធាន អនុប្រធាន និងសមាជិកនៃក្រុមការងារទាំង ៣ ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធដែលជាសមាសភាពនៃក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ ជាលទ្ធផល សមិទ្ធកម្មការងាររបស់ក្រុមការងារ មានវឌ្ឍនភាពល្អប្រសើរ ដោយសម្រេចបានតាមគោលដៅនៃផែនការសកម្មភាព ហើយក៏មានផ្នែកមួយចំនួនតូចទៀត ដែលទាមទារឱ្យមានការជំរុញបន្ថែម ។

efi-2019-6-3_1efi-2019-6-3_3 efi-2019-6-3_4 efi-2019-6-3_5 efi-2019-6-3_6 efi-2019-6-3_7 efi-2019-6-3_8 efi-2019-6-3_9 efi-2019-6-3_10 efi-2019-6-3_12