5

Jun, 2019

កិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមនានានៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣

By: | Tags: | Comments: 0

នាថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានបើកកិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមនានានៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៏ តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង គ្រប់គ្រងបំណុល និង មន្ត្រីជំនាញ ។ កិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើទិដ្ឋភាពបច្ចេកទេសដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានានៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ សំដៅកាត់បន្ថយជាអតិបរមានៃទំហំផលប៉ះពាល់ ។ ទន្ទឹមនេះ អង្គប្រជុំក៏បានពិនិត្យពិភាក្សាអំពីយន្តការការងារនៃការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍតាមគោលការណ៍រួមដូចខាងក្រោម៖ ១.ការសិក្សាអំពីផលប៉ះពាល់ឱ្យបានច្បាស់លាស់ទៅក្នុងការសិក្សាសមិទ្ធិលទ្ធភាព ២.ការរៀបចំយន្តការបង្កកថ្លៃដីដែលរងផលប៉ះពាល់មុនពេលប្រកាសគម្រោងតាមច្បាប់ អស្សាមិករណ៍ក្នុងគោលដៅការពារការធ្វើលទ្ធកម្មដី ៣.រៀបចំក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីពាក់ព័ន្ធនឹងការរៀបចំគម្រោង និង មន្ត្រីពាក់ព័ន្ធការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍
៤.រៀបចំវិធានការកំណត់ឱ្យក្រសួង ស្ថាប័ន និង អាជ្ញាធរថ្នាក់ក្រោមជាតិទទួលខុសត្រូវការពារផ្ទៃដីដែលត្រូវបានដោះស្រាយផលប៉ះពាល់ហើយ ។

efi-2019-6-5_1efi-2019-6-5_2 efi-2019-6-5_3 efi-2019-6-5_4 efi-2019-6-5_5 efi-2019-6-5_6 efi-2019-6-5_7 efi-2019-6-5_8