10

Jun, 2019

កិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមនានានៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣

By: | Tags: | Comments: 0

នាថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានបើកកិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមនានានៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈការនិងដឹកជញ្ជូនព្រមទាំង ឯកឧត្តម អគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៏ តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង គ្រប់គ្រងបំណុល និងមន្ត្រីជំនាញ ។ កិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើទិដ្ឋភាពបច្ចេកទេសដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានានៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ សំដៅកាត់បន្ថយជាអតិបរមានៃទំហំផលប៉ះពាល់  ។

efi-2019-6-10_1efi-2019-6-10_2 efi-2019-6-10_3 efi-2019-6-10_4 efi-2019-6-10_5 efi-2019-6-10_6