11

Jul, 2019

កិច្ចប្រជុំពិភាក្សាដើម្បីកំណត់ស្លាកលេខរថយន្តសម្រាប់បម្រើឱ្យកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ ២០២០

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាដើម្បីកំណត់ស្លាកលេខរថយន្តសម្រាប់បម្រើឱ្យកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ ២០២០ នៅកម្ពុជា ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសាធារណៈការ និងដឹកជញ្ជូន, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, និងតំណាងក្រុមហ៊ុន Royal Cambodia Limousine Service Co.,Ltd ។