18

Jul, 2019

កិច្ចប្រជុំពិភាក្សាពាក់ព័ន្ធលើការងារជួយសម្រួលនីតិវិធីដើម្បីបង្កឱ្យមានភាពអំណោយផលសម្រាក់ការវិនិយោគ

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្រាប់ចូលរួមរៀបចំច្បាប់វិនិយោគ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធលើការងារជួយសម្រួលនីតិវិធីដើម្បីបង្កឱ្យមានភាពអំណោយផលសម្រាក់ការវិនិយោគ ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តមអនុរដ្ឋលេខាធិការ និងតំណាងអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមជាមួយអគ្គនាយកដ្ឋានគោលនយោបាយ ។ កិច្ចប្រជុំនេះ មានគោលបំណងស្តាប់ពីបញ្ហានានាដែលជួបប្រទះក្នុងការអនុវត្តកិច្ចការខាងលើ់របស់អគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងកន្លងមក និង ពិនិត្យលទ្ធភាពក្នុងការកាត់បន្ថយនីតីវិធីបន្ថែម ក្នុងន័យលើកទឹកចិត្តនិងបង្កើនការវិនិយោគ ។