19

Aug, 2019

បេក្ខជន-បេក្ខនារីជ័យលាភីអាហារូបករណ៍សរុបចំនួន ២៤នាក់ ដែលនឹងត្រូវចេញទៅបន្តការសិក្សានៅតាមបណ្តាសកលវិទ្យាល័យនានា នៃប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០១៩-២០២១ ដើម្បីចូលជួបសម្តែងការរគួរសម និងដកស្រង់នូវបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ បានអនុញ្ញាតឱ្យបេក្ខជន-បេក្ខនារីជ័យលាភីអាហារូបករណ៍សរុបចំនួន ២៤នាក់ ដែលនឹងត្រូវចេញទៅបន្តការសិក្សានៅតាមបណ្តាសកលវិទ្យាល័យនានា នៃប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០១៩-២០២១ ដើម្បីចូលជួបសម្តែងការរគួរសម និងដកស្រង់នូវបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា ដែលក្នុងនោះក៏មានការធ្វើបទបង្ហាញពីមន្រ្តីជំនាញតំណាងអគ្គនាយកដ្ឋានគោលនយោបាយ និង ក្រុមការងារ FMIS ផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងអំពីសមិទ្ធផលការងារចម្បងៗដែលសម្រេចបានកន្លងមក ជាពិសេសលើក្របខណ្ឌការងារកែទម្រង់ និងទិសដៅការងារអនុវត្តបន្តរបស់ក្រសួង ដែលទាំងអស់គឺជាមូលដ្ឋានគំនិតដ៏សំខាន់សម្រាប់បេក្ខជន-បេក្ខនារីជ័យលាភីទាំងអស់ ព្រមទាំងបានចែកជូនដល់បេក្ខជន-បេក្ខនារីនូវសៀវភៅ និងឯកសារនានារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជាដើម សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការស្រាវជ្រាវ និងគាំទ្រដល់ការសិក្សារៀនសូត្ររបស់ខ្លួន។