19

Aug, 2019

បើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បទពិសោធន៍ប្រទេសចិន ” ជូនសិក្ខាកាមគោលដៅដែលជាអគ្គនាយក-អគ្គនាយករង ពីក្រសួង- ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជាចំនួន ៣០ នាក់

By: | Tags: | Comments: 0

នាព្រឹកថ្ងៃចន្ទ ៤ រោច ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩, នៅទីក្រុងប៉េកាំង ប្រទេសចិន​, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រទេសកម្ពុជា បានសហការជាមួយ វិទ្យាស្ថានហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ អាស៊ី-ប៉ាស៊ីភិច នៃទីក្រុងសៀងហៃប្រទេសចិន បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បទពិសោធន៍ប្រទេសចិន ” ជូនសិក្ខាកាមគោលដៅដែលជាអគ្គនាយក-អគ្គនាយករង ពីក្រសួង- ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជាចំនួន ៣០ នាក់ ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាពជូនថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នទាំងនោះ ដើម្បីចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ពិសេសការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ​​​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រទេសកម្ពុជា និង លោក​បណ្ឌិត ផេង រុនជុង នាយកវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍអាស៊ីប៉ា-ស៊ីភិច នៃទីក្រុងសៀងហៃ ប្រទេសចិន ។