29

Aug, 2019

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបគណៈប្រតិភូតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF ក្នុងខណៈពេលដែលតំណាង IMF នឹងត្រូវបញ្ចប់ការបំពេញបេសកកម្មរបស់ខ្លួនជាលើកទី ៩ ក្នុងការចុះជួយគាំទ្រដល់ការអនុវត្តគម្រោង FMIS នៅកម្ពុជា

By: | Tags: | Comments: 0

នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបគណៈប្រតិភូតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF ក្នុងខណៈពេលដែលតំណាង IMF នឹងត្រូវបញ្ចប់ការបំពេញបេសកកម្មរបស់ខ្លួនជាលើកទី ៩ ក្នុងការចុះជួយគាំទ្រដល់ការអនុវត្តគម្រោង FMIS នៅកម្ពុជា ។
នៅក្នុងជំនួបនេះផងដែរ តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ បានកោតសរសើរដល់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ជាពិសេសដល់លេខាធិការដ្ឋានក្រុមការងារ ដែលខិតខំធ្វើការងារយ៉ាងយកចិត្តទុកដាក់ និងមោះមុត ដើម្បីសម្រចតាមផែនការដែលបានគ្រោងទុក ពោលគឺការប្រែក្លាយប្រព័ន្ធ FMIS ឱ្យក្លាយជាប្រព័ន្ធតែមួយគត់ក្នុងការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកានៅទូទាំងប្រទេសកម្ពុជា នៅមុនឆ្នាំ ២០២៥ ។
ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលជានិច្ចជាកាលតែងតែផ្តល់ជំនួយគាំទ្រទាំងផ្នែកថវិកា និងបច្ចេកទេស ដល់ការអនុវត្តគម្រោង FMIS នៅកម្ពុជា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជូនពរតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ ទទួលបាននូវភាពជោគជ័យសម្រាប់ការបំពេញភារកិច្ចថ្មីបន្តទៀត ។