4

Sep, 2019

កិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សា លើការសិក្សាស្តីពីការលើកទឹកចិត្តចំពោះគម្រោងវិនិយោគផ្គុំ និង ដំឡើងរថយន្តនៅកម្ពុជា

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សា លើការសិក្សាស្តីពីការលើកទឹកចិត្តចំពោះគម្រោងវិនិយោគផ្គុំ និង ដំឡើងរថយន្តនៅកម្ពុជា ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ, តំណាងអគ្គនាយដ្ឋាន និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យទៅលើទិដ្ឋភាពសេដ្ឋកិច្ច ចំណូល និង បរិយាកាសវិនិយោគ ។