10

Oct, 2019

សេចក្ដីជូនដំណឹងស្ដីពីអាហាររូបករណ៍ ក្នុងក្របខណ្ឌ Young Leader’s Program លើមុខជំនាញ ច្បាប់(Law) និង School of Government របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាប្រទេសជប៉ុន (MEXT) ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ១ឆ្នាំ

By: | Tags: | Comments: 0

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃអគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាព​ក្រោមឱវាទទាំងអស់ជ្រាបថា ក្នុងគោលដៅរួមចំណែកកសាង និង អភិវឌ្ឍសមត្ថភាពធនធានមនុស្សនៅកម្ពុជានៅឆ្នាំ ២០២០ ខាងមុខនេះ  ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាប្រទេសជប៉ុន (MEXT) នឹងផ្តល់អាហារូបករណ៍ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ១ឆ្នាំ ដល់បេក្ខជនជាមន្រ្តីរាជការកម្ពុជាទាំងពីរភេទ ដែលមានបំណងចង់បង្កើនការយល់ដឹង និង សមត្ថភាពផ្នែក ច្បាប់ រដ្ឋបាលសាធារណៈ ឬ គោលនយោបាយសាធារណៈ និង សេដ្ឋកិច្ច ។ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែលត្រូវបានផ្តល់ជូនដោយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ប្រទេសជប៉ុន លើមុខជំនាញរួមមានដូចខាងក្រោមៈ

 

.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងក្របខណ្ឌ Young Leaders Program លើមុខជំនាញ ច្បាប់ (Law)

.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងក្របខណ្ឌ Young Leaders Program លើមុខជំនាញ School of Government ។

 

បេក្ខជនទាំងពីរភេទដែលមានបំណងស្នើសុំអាហារូបករណ៍នេះ ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោមៈ

  (១). មានអាយុមិនលើសពី ៤០ ឆ្នាំ  

(២). មានសញ្ជាតិខ្មែរ និង មានលិខិតឆ្លងដែនដែលមានសុពលភាព

(៣).មានសញ្ញាបត្របរិញ្ញាបត្រ (Bachelor Degree) ឬ សញ្ញាបត្រសមមូល និងមានបទពិសោធន៍ការងារពេញលេញ លើរដ្ឋបាលសាធារណៈ យ៉ាងតិចចាប់ពី ៣ ឆ្នាំឡើងទៅ

(៤). មានកម្រិតភាសាអង់គ្លេសល្អ (IELTS យ៉ាងតិច ៦.០ និង TOEFL IBT យ៉ាងតិច ៧៩)

().មានសុខភាព និង សតិបញ្ញាល្អបរិបូរណ៍ ។

 

ក្នុងន័យនេះមន្ត្រីរាជការទាំងពីរភេទ ដែលមានបំណងស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ខាងលើនេះ សូមចូលទៅកាន់គេហទំព័រ https://www.kh.emb-japan.go.jp/itpr_en/c_000087.html ដើម្បីទទួលនូវព័ត៌មានលម្អិតបន្ថែម និងទាញយក Application Form សម្រាប់បំពេញ  ឱ្យបានមុនថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៩ ។   បេក្ខជនដែលជាប់អាហារូបករណ៍ទាំងនេះ នឹងទទួលបានប្រាក់បង់ថ្លៃការសិក្សា ប្រាក់ចាយវាយប្រចាំខែ កន្លែងស្នាក់នៅ និង សំបុត្រយន្តហោះទៅមក (ពេលចេញដំណើរ និង ពេលបញ្ចប់ការសិក្សា) ផងដែរ ។

 

ក្នុងករណីមានចម្ងល់ផ្សេងៗសូមទាក់ទងមកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយៈអ៊ីមែល:  puthikrithiraks_pak​@​​yahoo.com engkeat.chea@gmail.com ឬ ទូរស័ព្ទលេខៈ០៨៨ ៦៦២ ៧៦៦៦ ឬ ០៨៩ ៨៦០ ៦៩៦ ។