24

Dec, 2019

ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ការអនុវត្តថវិកាជាតិតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ជូនមន្ត្រីរាជការនៃក្រសួងការពារជាតិ ចំនួន ១២០ នាក់

By: | Tags: | Comments: 0

នាថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៩ នៅសណ្ឋាគាររ៉ាហ្វលទ្បឺរ៉ូយ៉ាល់ មានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ការអនុវត្តថវិកាជាតិតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ជូនមន្ត្រីរាជការនៃក្រសួងការពារជាតិ ចំនួន ១២០ នាក់ ។ ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពី ថ្នាក់ដឹកនាំ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានភស្តុភាហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ ។