5

Mar, 2020

កិច្ចប្រជុំពិនិត្យពិភាក្សាពាក់ព័ន្ធនឹងការអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រចាំឆ្នាំ ២០១៩

By: | Tags: | Comments: 0

다운로드

នារសៀលថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាពាក់ព័ន្ធនឹងការអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រចាំឆ្នាំ ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអគ្គលេខាធិការក្រសួង, លោក លោកស្រី ប្រធាន និងតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋាន ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តការងារប្រចាំឆ្នាំរបស់មន្ទីរ, ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានាដែលមន្ទីរបានជួបប្រទះក្នុងការអនុវត្តការងារ។ អង្គប្រជុំបានសម្រេចលើផែនការអនុវត្តការងារបន្ត និងរៀបចំរបាយការណ៍គោរពជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ពិនិត្យ និងផ្ដល់អនុសាសន៍ណែនាំជាដំណោះស្រាយលើបញ្ហាមួយចំនួនដែលតម្រូវឱ្យមានការសម្រេចកម្រិតគោលនយោបាយ។

큐브월드 다운로드 다운로드 단편 영화 다운로드 다운로드