24

Jul, 2020

កិច្ចប្រជុំ “បញ្ជ្រាបការយល់ដឹងអំពីនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS លើការបើកផ្តល់បៀវត្ស និងចំណាយបន្ទុកបុគ្គលិកផ្សេងៗ ដែលមានគោលរបបកំណត់ច្បាស់លាស់” តាមរយៈប្រព័ន្ធអេឡិចត្រូនិក

By: | Tags: | Comments: 0

라인 오브 사이트 다운로드

នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំ “បញ្ជ្រាបការយល់ដឹងអំពីនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS លើការបើកផ្តល់បៀវត្ស និងចំណាយបន្ទុកបុគ្គលិកផ្សេងៗ ដែលមានគោលរបបកំណត់ច្បាស់លាស់” តាមរយៈប្រព័ន្ធអេឡិចត្រូនិក។
កិច្ចប្រជុំនេះមានគោលបំណង ផ្សព្វផ្សាយអំពីការពង្រីកការអនុវត្តនីតិវិធីថ្មី លើការទូទាត់បៀវត្ស និងចំណាយបន្ទុកបុគ្គលិកតាមប្រព័ន្ធ FMIS ជូនក្រសួងចំនួន៧ និងចែករំលែកបទពិសោធន៍នៃការអនុវត្តបានជោគជ័យនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជាធាតុចូលដល់ក្រសួងដែលនឹងអនុវត្តនីតិវិធីថ្មីនេះ។ ការដាក់ឱ្យអនុវត្តនេះបែងចែកជាពីរជំហាន ដែលជំហានទី១ នឹងត្រូវចាប់អនុវត្តចំពោះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងមុខងារសាធារណៈ, និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ដោយឡែកក្រសួងសុខាភិបាល, និងក្រសួងអប់រំ យុវជន និងកីឡា នឹងត្រូវអនុវត្តក្នុងជំហានទី ២ ក្នុងខែតុលា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីនីតិវិធីនៃការបើកផ្តល់បៀវត្ស និងចំណាយបន្ទុកបុគ្គលិកផ្សេងៗ ដែលមានហានិភ័យ ឬ វេទយិតភាពទាប នឹងត្រូវអនុវត្តតែពីរជំហានប៉ុណ្ណោះយ៉ាងច្រើន នៅតាមដំណាក់កាលនីមួយៗ គឺដំណាក់កាលរៀបចំប្រតិបត្តិការ និងពិនិត្យនិងអនុម័តប្រតិបត្តិការ ដែលនីតិវិធីថ្មីនេះ មានលក្ខណៈសាមញ្ញ, ខ្លី, លឿន និងផ្តល់ព័ត៌មានគ្រប់គ្រាន់ក្នុងការតាមដានអំពីស្ថានភាពនៃប្រតិបត្តិការចំណាយថវិកា ។

Image may contain: one or more people, people sitting and flowerImage may contain: 1 person, sittingImage may contain: one or more people and weddingImage may contain: one or more people, people sitting and laptopImage may contain: 1 person, sitting and indoorImage may contain: people sitting, screen and indoorImage may contain: 2 people, people sitting

동물의숲 포켓캠프 다운로드 다운로드 동요반주 다운로드 다음카페 다운로드