2

Oct, 2020

ពិធីបិទកម្មសិក្ខាសាលាកម្រិតខ្ពស់ស្តីពី ការពង្រឹងអភិបាលកិច្ចនៃហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងសមភាពយេនឌ័រ ជូនមន្ត្រីរាជការមកពីមន្ទីរសាធារការនិងដឹកជញ្ជូន នៃរាជធានី-ខេត្ត ទាំង២៥

By: | Tags: | Comments: 0

다운로드

នារសៀលថ្ងៃសុក្រ ១៥ កើត ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២០ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំពិធីបិទកម្មសិក្ខាសាលាកម្រិតខ្ពស់ស្តីពី ការពង្រឹងអភិបាលកិច្ចនៃហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងសមភាពយេនឌ័រ ជូនមន្ត្រីរាជការមកពីមន្ទីរសាធារការនិងដឹកជញ្ជូន នៃរាជធានី-ខេត្ត ទាំង២៥ ក្រោមអធិបតីភាព ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយលោក លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមជាមួយលោក Julien Chevillard ប្រធានទីប្រឹក្សា អង្គការ UNDP កម្ពុជា ។ កម្មសិក្ខាសាលានេះមានរយ:ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ខែកញ្ញា ដល់ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២០ ដែលសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ។ នៅចុងកម្មវិធីក៏មានកម្មវិធីប្រគល់វិញ្ញាបនបត្របញ្ជាក់កាសិក្សាជូនសិក្ខាកាមដែលបានចូលរួមកម្មសិក្ខាសាលានេះផងដែរ ។

다운로드 다운로드 다운로드 롤 유럽서버