13

Oct, 2020

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ”ជូនសិក្ខាកាមគោលដៅ ដែលជាអភិបាលរងរាជធានី-ខេត្ត, មន្ត្រីដឹកនាំកម្រិតជំនាញទទួលបន្ទុកការងារពាក់ព័ន្ធការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើរពន្ធនៃរដ្ឋបាលរាជធានី-ខេត្ត និង ប្រធាន/អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទូទាំងប្រទេស

By: | Tags: | Comments: 0

다운로드

នាថ្ងៃអង្គារ ១១ រោច ខែ អស្សុជ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២០, នៅសណ្ឋាគាររ៉ាហ្វលទ្បឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ,ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំបិទវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ”ជូនសិក្ខាកាមគោលដៅ ដែលជាអភិបាលរងរាជធានី-ខេត្ត, មន្ត្រីដឹកនាំកម្រិតជំនាញទទួលបន្ទុកការងារពាក់ព័ន្ធការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើរពន្ធនៃរដ្ឋបាលរាជធានី-ខេត្ត និង ប្រធាន/អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទូទាំងប្រទេស ។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមដោយ លោក ម៉ៅ បូរាណ នាយករងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រូឧទ្ទេស និងសិក្ខាកាម សរុបប្រមាណ ១២០ នាក់ ។

​នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ លោក ម៉ៅ បូរាណ នាយករងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើរបាយការណ៍អំពីលទ្ធផលនៃវគ្គបណ្ដុះបណ្ដាល ដោយបានគូសរំលេចថា វគ្គបណ្ដុះបណ្ដាលនេះ បានផ្តល់ឱកាសដល់សិក្ខាកាមក្នុងការបង្ហាញពីបទពិសោធន៍ការងារ និងបញ្ហាប្រឈមរបស់ខ្លួន តាម​អង្គភាពរៀងៗខ្លួន ព្រមទាំងបានចូលរួមយ៉ាងផុលផុសដោយបានលើកឡើង​នូវ​សំណួរ និងការចូលរួមមតិយោបល់ផ្សេងៗជាច្រើនពាក់ព័ន្ធនឹង ប្រធានបទលើ ទស្សនាទាននៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងចំណូលពីទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងចំណូលពីសេវាសាធារណៈ និង យន្តការ​​ទំនើ​បកម្មក្នុងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលជាចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃក្នុងការអនុវត្ត​ការងារជាក់ស្ដែងក្នុងកិច្ចដំណើរការអនុវត្តកិច្ចការរបស់​អង្គភាពរៀងៗខ្លួន និងដោយមានការ​ឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយរាល់​សំណួរ ក៏ដូចជាសំណូមពរ ពីគ្រូបង្គោលតាមប្រធានបទនីមួយៗ ដោយផ្សារភ្ជាប់នឹងការផ្ដល់ជាឧទាហរណ៍ជាក់ស្ដែង ដើម្បីជាមូលដ្ឋានក្នុងការអនុវត្ត​​ការងាររបស់សិក្ខាកាមនៅតាមអង្គភាពរៀងៗខ្លួនវិញ ។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម ពេជ្រ សម្បត្តិ បាន​សំដែង​នូវការ​កោត​សរសើរ និងវាយតម្លៃខ្ពស់​ចំពោះការ​ចូល​រួម​ចំណែក​យ៉ាង​សកម្ម និងកិច្ចខិត​ខំ​ប្រឹង​​ប្រែង​ដ៏ស្វាហាប់របស់សិក្ខាកាម​ គ្រូឧទ្ទេស និងសហការីទាំងអស់ដែល​បាន ​ចំណាយ​ពេលវេលា និងកម្លាំង​កាយ​ចិត្តធ្វើឱ្យវគ្គបណ្តុះបណ្តាល​របស់យើងនេះ ទទួលបាន​ជោគជ័យ​តាមការរំពឹងទុក និងបានកោត​សរសើរចំពោះលោកគ្រូឧទ្ទេស ដែលបាន​យក​អស់​ស្មារតីចូល​​រួម​ធ្វើបទបង្ហាញ​យ៉ាង​ក្បោះក្បាយ ចែក​រំលែក​​នូវចំណេះដឹង និង បទពិសោធន៍ដ៏ទូលំទូលាយ និង​​ឆ្លើយបំភ្លឺ​ នូវ​រាល់​​ការមន្ទិល​របស់​សិក្ខាកាមពាក់ព័ន្ធនឹងប្រធានបទនៃវគ្គបណ្តុះបណ្តាលនេះ និងបានផ្ដល់អនុសាសន៍ជូនដល់សិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាល ដូចខាងក្រោម ៖

១.​សូមយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន ទៅប្រើប្រាស់នៅក្នុងការដ្ឋានការងារ​ជាក់​ស្តែង​​របស់ខ្លួន និងសូមបន្តសិក្សាដកយកពិសោធន៍ និងស្វែងយល់ថែមទៀត ព្រមទាំង​ចែក​រំលែក​ចំណេះ​ដឹង និងបទពិសោធន៍ទាំងនេះ ជូនដល់សហសេវឹកនៅតាមអង្គភាពរៀងៗខ្លួន ។

២.​សូមពង្រឹងនូវការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការអនុវត្តការប្រមូល, ការបង់, ការកត់ត្រា, ការតាមដាន និងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ស្របតាមគោលការណ៍ នីតិវិធី និងបទប្បញ្ញាត្តិជាធរមាន។

៣.​សូមធ្វើបណ្ណកម្មសិទ្ធលើការគ្រប់គ្រងកាន់កាប់អចលនវត្ថុដែលសិ្ថតនៅក្រោមការកាន់កាប់របស់ខ្លួន និងជម្រះទ្រព្យសម្បត្តិរដ្ឋដែលប្រើលែងកើត ចេញពីបញ្ជីទ្រព្យសម្បត្តិរដ្ឋ ។

៤.​ក្នុងករណីជួបប្រទះបញ្ហាប្រឈមផ្សេងៗ ក្នុងដំណើរការអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង​ចំណូលមិនមែនសារពើពន្ធ សូមរូតរះស្វែងរកដំណោះស្រាយជាបន្ទាន់តាមរយៈ ការសុំពិគ្រោះយោបល់ផ្ទាល់ជាមួយថ្នាក់ដឹកនាំ ឬជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬអង្គភាព​ពាក់ព័ន្ធ​​ដើម្បីស្វែងរកដំណោះស្រាយ និង មានចំណាត់ការសមស្រប ។

៥.រដ្ឋបាលរាជធានីខេត្ត និងមន្ទីរជំនាញទាំងអស់ត្រៀមរៀបចំទាំងសម្ភារៈបច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីចូលរួមអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើន្ធដែលគ្រោងនឹងដាក់ឱ្យអនុវត្តក្នុងពេលខាងមុខនេះ ។

다운로드 구글 맵 오프라인 다운로드 닌텐도 스위치 워프레임 다운로드

Leave a Reply