(+855) 23 885 855
+

18

Dec, 2017

សិក្ខាសាលាស្ដីពី “នីតិវិធីអនុវត្តថវិកា កម្មវិធី, ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ប្រកាសដាក់ឱ្យប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាពត៌មាន” ជូនមន្ត្រីនគរបាលជាតិចំនួន ៣៨៧ នាក់

By: | Tags: | Comments: 0

       នាព្រឹកថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៧ នៅសណ្ឋាគារភ្នំពេញមានរៀបចំបើកវគ្គសិក្ខាសាលាស្ដីពី “នីតិវិធីអនុវត្តថវិកា កម្មវិធី, ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ប្រកាសដាក់ឱ្យប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាពត៌មាន” ជូនមន្ត្រីនគ​រ​បា​ល​ជាតិចំនួន ៣៨៧ នាក់ មកពីអង្គភាពជំនាញថ្នាក់កណ្តាល និង ថ្នាក់មូលដ្ឋាន ផ្នែកសន្តិសុខសាធារណៈនៃក្រសួងមហាផ្ទៃ។ ពិធីបើកវគ្គសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សិក្ខាសាលានេះ រៀបចំក្រោមកិច្ចសហការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ មានរយៈពេល ៣ ថ្ងៃ ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងរបស់មន្រ្តីនគរបាលជាតិអំពីនីតិវិធីអនុវត្តថវិកាកម្មវិធី និង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងក្របខណ្ឌការកែទម្រង់ការគ្រប់​គ្រ​ងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ សំដៅផ្សារ ភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ។           ថ្លែងនៅក្នុងអង្គពិធីនេះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ក្នុងគោលបំណងពង្រឹង ពង្រីកសមត្ថភាព, ការទទួលខុសត្រូវ, ប្រសិទ្ធភាព, ផលិតភាពការងារ និងលើកកម្ពស់ការ​យល់ដឹង របស់មន្ត្រីរាជការ សម្រាប់អនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញ​វត្ថុសាធារណៈ ដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ, ជានិច្ចកាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងយកចិត្តទុកដាក់លើការបណ្តុះ ណ្តាលនិងវិក្រឹតការសមត្ថភាព លើជំនាញការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនដល់គ្រប់ក្រសួង-ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធក្រោមឱវាទ ។ ជាមួយនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញ “គោលការណ៍ណែនាំស្ដីពីនីតិវិធីអនុវត្ត ថវិកាកម្មវិធី” ក្នុងគោលបំណងរៀបចំក្របខ័ណ្ឌគតិយុត្តគ្រប់ជ្រុងជ្រោយ សម្រាប់ក្រសួង-ស្ថាប័ន ក្នុងការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា សំដៅធានាថាការវិភាជន៍ថវិកាត្រូវបានអនុវត្តដោយអនុលោមតាមនីតិវិធីហិរញ្ញវត្ថុជាធរមាន និង កត់ត្រា បានត្រឹមត្រូវតាមមាតិកាថវិកា, […]

READ MORE

4

Dec, 2017

វគ្គបណ្តុះបណ្តាលស្តីពី “ភាពជាដៃគូរវាងរដ្ឋ និង វិស័យឯកជន: បទពិសោធន៍ប្រទេសចិន” ជូនដល់មន្ត្រីរាជការដែលជាអគ្គនាយក អគ្គនាយករង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៧ នៅទីក្រុងស៊ូចូវ ប្រទេសចិន មានរៀបចំពិធីបើកបណ្តុះបណ្តាលស្តីពី “ភាពជាដៃគូរវាងរដ្ឋ និង វិស័យឯកជន: បទពិសោធន៍ប្រទេសចិន” ជូនដល់មន្ត្រីរាជការដែលជាអគ្គនាយក អគ្គនាយករង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកបណ្ឌិត  Li Kouqing ប្រធានវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក ប្រទេសចិន ។ កម្មវិធីបណ្តុះបណ្តាលនេះ មានគោលបំណងចែករំលែក ផ្លាស់ប្តូរចំណេះដឹង និង បទពិសោធន៍ ឱ្យគ្នាទៅវិញទៅមករវាងកម្ពុជា និង ចិន លើការអនុវត្តក្នុងភាពជាដៃគូ រវាងរដ្ឋ និងវិស័យឯកជន ដែលសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង វិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិច ប្រចាំទីក្រុងសៀងហៃ ប្រទេសចិន ។

READ MORE

1

Dec, 2017

សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និង ប្រមូលទិន្នន័យអំពីតម្រូវការបណ្តុះបណ្តាល” សម្រាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឆ្នាំ២០១៨

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ វិទ្យាស្ថានសេដ្ឋកិច្ច និង ​ហិរញ្ញវត្ថុ និង អគ្គ-លេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរៀប​ចំបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និង ប្រមូលទិន្នន័យអំពីតម្រូវការបណ្តុះបណ្តាល” សម្រាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ឯកឧត្តមរដ្ឋលេខា​ធិកា​រ​​ ហ៊ាន សាហ៊ីប ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំ និង អនុវត្តផែនការបណ្តុះបណ្តាលឆ្នាំ២០១៨ លើមុខជំនាញចាំបាច់ ទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ សិក្ខាសាលានេះធ្វើឡើងរយៈពេល១ថ្ងៃ និង មានការចូលរួមពីមន្ត្រីរាជការចំនួន ១៦០ នាក់ ដែលជាប្រធាន និង អនុប្រធានក្រុមការងារកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងបណ្តាក្រសួងស្ថាប័ន ។            ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា គន្លឹះសំខាន់នៃការកែទម្រង់ប្រព័ន្ធថវិកា គឺឈានទៅកែលម្អគុណភាពនៃការគ្រប់គ្រងវដ្តនៃថវិកា រួមមានការរៀបចំថវិកា, ការអនុម័តថវិកា, ការអនុវត្តថវិកា និងការត្រួតពិនិត្យតាមដាន និងវាយតម្លៃ សំដៅធ្វើការផ្លាស់ប្តូរជាបណ្តើរៗពីប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើធាតុចូល និង មជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម និង វិមជ្ឈការ ។  ជាក់ស្តែង កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមានបួនដំណាក់កាល ដោយឈានឡើងជា​ជំហានៗជាបន្តបន្ទាប់ និង មានគោល​បំណងជាក់លាក់ក្នុងនោះដំណាក់កាលទី១ គឺការកសាងភាពជឿទុកចិត្តនៃថវិកា, ដំណាក់​កា​ល​​ទី២ គឺការបង្កើនគណ​នេយ្យ​​ភាពហិរញ្ញវត្ថុ, ដំណាក់កាលទី៣ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ​និង ការបង្កើនគណនេយ្យ​ភា​ពចំពោះសមិទ្ធកម្ម សម្រាប់ដំណាក់កាលទី៤ ដែលតាមនេះ បង្ហាញឱ្យឃើញថា ដំណាក់កាលនីមួយៗមានការផ្លាស់ប្តូរជាបណ្តើរៗ ជាជំហានៗ ហើយទាមទារឱ្យមន្រ្តីរាជការ ពិសេសតួអង្គពាក់ព័ន្ធត្រូវមានការយល់ដឹងបន្ថែម និងមានសមត្ថភាពខ្ពស់ជាងមុន ។            ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ចាប់តាំងពីដំណាក់កាលចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានចាត់ទុកថា ការកសាង និងអភិវឌ្ឍ​​សមត្ថភាព គឺជាកត្តាគន្លឹះសំខាន់មួយសម្រាប់គាំទ្រដល់ការឈានទៅសម្រេចជោគ​ជ័យនៃ​​ការអនុវត្តកម្មវិធីការកែទម្រង់ការគ្រប់​គ្រង​ហិរញ្ញ​វ​ត្ថុ​សា​ធារណៈ ក្នុងគ្រប់ដំណាក់-កាលជាបន្តបន្ទាប់​​តាមការគ្រោងទុក និង អាចធានាបាននូវប្រសិ​ទ្ធ​ភា​ព សង្គតិភាព […]

READ MORE

14

Nov, 2017

ដំណើរទស្សន:កិច្ចរបស់គណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងយល់ និង ផ្លាស់ប្តូរបទពិសោធន៍នៃការអនុវត្តគម្រោង FMIS

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ វេលាម៉ោង ៩ : ០០ នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំការសម្របសម្រួលដំណើរទស្សន:កិច្ចរបស់គណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោកបណ្ឌិត Lu Wenbin អនុប្រធាន វិទ្យាស្ថានជាតិគណនេយ្យទីក្រុងសៀងហៃ (SNAI) និង លោក Liu Xiaoqiang នាយករង នៃវិទ្យាស្ថានហិរញ្ញវត្ថុ និង អភិវឌ្ឍអាស៊ីប៉ាស៊ីភិច (AFDI) ដើម្បីស្វែងយល់ និង ផ្លាស់ប្តូរបទពិសោធន៍នៃការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: (FMIS) របស់កម្ពុជា ដោយមានការធ្វើបទបង្ហាញពីក្រុមការងារលេខាធិការដ្ឋានគម្រោង FMIS ។

READ MORE

13

Nov, 2017

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន

By: | Tags: | Comments: 0

នៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ វេលាម៉ោង ១១ : ០០ នាទី នាទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោកបណ្ឌិត Lu Wenbin អនុប្រធាន វិទ្យាស្ថានជាតិគណនេយ្យទីក្រុងសៀងហៃ (SNAI) និង លោក Liu Xiaoqiang នាយករង នៃវិទ្យាស្ថានហិរញ្ញវត្ថុ និង អភិវឌ្ឍអាស៊ីប៉ាស៊ីភិច (AFDI) ។

READ MORE

13

Nov, 2017

វគ្គបណ្តុះបណ្តាលមួយស្តីពី “ភាពជាដៃគូរវាងរដ្ឋ និង វិស័យឯកជន: បទពិសោធន៍ប្រទេសចិន” ជូនដល់មន្ត្រីរាជការដែលជាអគ្គនាយក អគ្គនាយករង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័នពាក់ព័ន្ធ

By: | Tags: | Comments: 0

នៅព្រឹកថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលមួយស្តីពី “ភាពជាដៃគូរវាងរដ្ឋ និង វិស័យឯកជន: បទពិសោធន៍ប្រទេសចិន” ជូនដល់មន្ត្រីរាជការដែលជាអគ្គនាយក អគ្គនាយករង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័នពាក់ព័ន្ធ​នៃរាជរដ្ឋាភិបាល កម្ពុជា ។ វគ្គបណ្តុះបណ្តាលនេះ បានសហការរៀបចំឡើងរវាងវិទ្យាស្ថានហិរញ្ញវត្ថុ និងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក, ប្រទេស​ចិន និង វិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​, កម្ពុជា ។ ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត LU WENBIN អគ្គនាយករង វិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក ប្រទេស​ចិន បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលនេះ គឺសំដៅចែករំលែក និង ផ្លាស់ប្តូរចំណេះដឹង និង បទពិសោធន៍ ឱ្យគ្នាទៅវិញទៅមករវាងកម្ពុជា និង ចិន លើការអនុវត្តក្នុងភាពជាដៃគូ រវាងរដ្ឋ និងវិស័យឯកជន ។ ក្នុងនោះលោកបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា ការរីកចម្រើនរបស់ទីក្រុងសៀងហៃរហូតមកដល់សព្វថ្ងៃនេះ គឺបានពីការចូលរួមចំណែកដ៏សំខាន់ពីទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋ និង វិស័យឯកជន ។ ថ្លែងបើកក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិច ដែលបានសហការជាមួយវិទ្យា-ស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះ ជូនដល់មន្ត្រីរាជការកម្ពុជា។ ពាក់ព័ន្ធការងារកសាង និង អភិវឌ្ឍសមត្ថភាព ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ប្រទេសចិនបាននិង កំពុងផ្តល់ការគាំទ្រយ៉ាងសកម្មតាមរយៈកម្មវិធីផ្តាស់ប្តូរទស្សនកិច្ចសិក្សាដែលបានផ្តល់ឱកាសឱ្យមន្ត្រីរាជការកម្ពុជាជាច្រើនបានទៅស្វែងយល់ និង ដកស្រង់បទពិសោធន៍នៅប្រទេសចិន ។ ក្នុងនោះតាំងពីឆ្នាំ ២០១១ មក, វិទ្យាស្ថាន ហិរញ្ញវត្ថុ និងអភិវឌ្ឍន៍-ប៉ាស៊ីភិច តែងបានសហការជិតស្និទ្ធជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការកសាងសមត្ថភាពជូនមន្ត្រីរាជការកម្ពុជា លើមុខជំនាញពាក់ព័ន្ធការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ […]

READ MORE

31

Oct, 2017

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំផែនការសាច់ប្រាក់ និងការព្យាករណ៍សាច់ប្រាក់ (Cash Planning and Cash Forecasting)” និងចែកវិញ្ញាបនបត្របញ្ញាក់ការសិក្សា

By: | Tags: | Comments: 0

នាល្ងាចថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៧ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំផែនការសាច់ប្រាក់ និងការព្យាករណ៍សាច់ប្រាក់ (Cash Planning and Cash Forecasting)” និងចែកវិញ្ញាបនបត្របញ្ញាក់ការសិក្សា ជូនដល់មន្ត្រីជំនាញបច្ចេកទេសហិរញ្ញវត្ថុ ចំនួន ៤០ នាក់ មកពីបណ្តាអគ្គនាយកដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលវគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងបន្ថែមទៀត ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីលោក Mr. HOLGER Van Eden តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ ។

READ MORE

30

Oct, 2017

វគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំផែនការសាច់ប្រាក់ និងការព្យាករណ៍សាច់ប្រាក់ (Cash Planning and Cash Forecasting)” ជូនដល់មន្ត្រីជំនាញបច្ចេកទេសហិរញ្ញវត្ថុ ចំនួន ៤០ នាក់

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀប​ចំបើកវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំផែនការសាច់ប្រាក់ និងការព្យាករណ៍សាច់ប្រាក់  (Cash Planning and Cash Forecasting)” ជូនដល់មន្ត្រីជំនាញបច្ចេកទេសហិរញ្ញវត្ថុ ចំនួន ៤០ នាក់ មកពីបណ្តាអគ្គនាយកដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោល​បំណង​ពង្រឹង និងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងបន្ថែមទៀត ក្នុងក្របខណ្ឌនៃកម្មវិធីកែ​​ទម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់​កាលទី ៣ ឱ្យ​សម្រេ​ច​បាន​ជោគ​​ជ័យ ។                     វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតី  ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច​​និងហិរញ្ញវត្ថុ​ និងដោយមានការចូលរួមពីលោកស្រី  Ms. Yong Sarah Zhou តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា ។           លោកស្រី Yong Sarah Zhou តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ពីកិច្ចសហ ការជាច្រើនកន្លងមកក្នុងរូបភាពជាជំនួយបច្ចេកទេសក្នុងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈជាពិសេសក្នុងគម្រោង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្តែងវគ្គបណ្តុះបណ្តាលថ្ងៃនេះ ផ្តោតលើការពិនិត្យឡើងវិញនៃការធ្វើផែនការសាច់ប្រាក់​ និង ការប្រព័ន្ធព្យាករសាច់ប្រាក់​ ។ ​លោកស្រីក៏បានគូសបញ្ជាក់ទៀតថាមូលនិធិរូបិយវត្ថុអន្តរជាតិ​ នឹងបន្តជំនួយបច្ចេកទេសនានាសម្រាប់​ការកសាងសមត្ថភាពមន្ត្រីរាជការពាក់ព័ន្ធក្នុងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈបន្ថែមទៀត ។   ថ្លែងនៅក្នុងពិធីបើកវគ្គ​បណ្តុះ​បណ្តាល​នេះ​, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច​​និងហិរញ្ញវត្ថុ បានលើកឡើងថា វគ្គបណ្តុះបណ្តាលខាងលើ មានគោលបំណងសំខាន់ គឺរួមចំណែកពង្រឹងសមត្ថភាព, ការយល់ដឹងជូនមន្ត្រីជំនាញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសការសិក្សាស្វែងយល់អំពីរបៀបក្នុងការធ្វើផែនការសាច់ប្រាក់ និង ព្យាករណ៍សាច់ប្រាក់ សម្រាប់គាំទ្រការងាររបស់ស្ថាប័ន ។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ សម្រាប់មន្ត្រីជំនាញ ក្នុងការងារគ្រប់គ្រងសាច់ប្រាក់​ និង រក្សាស្ថិរភាពសាច់ប្រាក់ ដែលជារឿងចាំបាច់បំផុតសម្រាប់គ្រប់គ្នា មិនថាបុគ្គល, ស្ថាប័នឯកជន និងស្ថាប័នរដ្ឋ ព្រោះថា […]

READ MORE

25

Oct, 2017

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ជូនមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ចំនួន ១៦៥ នាក់ មកពីអង្គភាពថវិកាថ្នាក់កណ្តាលនៃក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និង ​ទីស្តីការគណៈរដ្ឋមន្ត្រី

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៧ នៅសណ្ឋាគារភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀប​ចំបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ជូនមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ចំនួន ១៦៥ នាក់ មកពីអង្គភាពថវិកាថ្នាក់កណ្តាលនៃក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និង ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងគោល​បំណង​ពង្រឹងពង្រីក    សមត្ថភាព និង លើកកម្ពស់ការយល់ដឹងថែមទៀត សម្រាប់អនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា​ ក្នុងក្របខណ្ឌនៃកម្មវិធីកែ​​ទម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់​កាលទី ៣ ឱ្យ​សម្រេ​ច​បាន​ជោគ​​ជ័យ ។     ថ្លែងក្នុងវគ្គ​បណ្តុះ​បណ្តាលដែលមានរយៈពេល ៣ ​នេះ​, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ ,ក្រសួង ​សេដ្ឋកិច្ច​​និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ គឺរួមចំណែកពង្រឹងសមត្ថភាព និង​ លើកកម្ពស់ការយល់ដឹងជូនមន្ត្រីរាជការសម្រាប់អនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ពិសេសស្វែងយល់ពីប្រព័ន្ធថវិកាថ្មីដែលមានគោលដៅផ្ទេរសិទ្ធិអំណាចនៃការអនុវត្តថវិកា ពីក្រសួងសេដ្ឋកិច្ច្ និងហិរញ្ញវត្ថុ​ ទៅក្រសួង ស្ថាប័នពាក់ព័ន្ធ និង​ ការផ្ទេរអំណាចផ្ទៃក្នុងក្រសួងនីមួយៗ​ទៅតាមអង្គភាពថវិកាជាបណ្តើរៗ និង ការផ្ទេរអំណាចអនុវត្តថវិកាទាំងស្រុងទៅអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ ។  ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលនេះ គឺជាការត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តការងារតាមនីតិវិធី ខណៈដែលអង្គភាពថវិកាថ្នាក់កណ្តាលរបស់ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និង របស់ទីស្តីការគណៈរដ្ឋមន្ត្រីនឹងត្រូវចូលរួមអនុវត្តថវិកាកម្មវិធី​ពេលលេញសាកល្បងនៅឆ្នាំ២០១៨ ខាង​មុខនេះ ។ ឯកឧត្តមក៏បានលើកឡើងផងដែរថា ការអនុវត្តកម្មវិធីការកែទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ​ បានឈានមកដល់ដំណាក់​កាលទី៣ មានគោលដៅ​បង្កើនការផ្សារភ្ជាប់ថវិកា​ទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល បន្ទាប់ ពីទទួលបានជោគជ័យគួរជាទី​មោទនៈដោយកសាង​បាន​នូវភាពជឿទុកចិត្តបាននៃថវិកា នៅដំណាក់កាលទី ១ និង គណនេយ្យភាព​ ហិរញ្ញវត្ថុ នៅដំណាក់កាលទី២ ។ ភាពជោគជ័យទាំងនេះ គឺជាបច្ច័យអនុគ្រោះ ដែលបានធ្វើឱ្យកម្ពុជាអាចដោះស្រាយ និង ទប់ទល់បានដោយជោគជ័យនូវឧបសគ្គធំៗជាច្រើននាពេលកន្លងមក ដូចជាផលប៉ះពាល់ពីកំណើនតម្រូវការចំណាយសាធារណៈ, តម្រូវ​​ការអន្តរាគមន៍ក្នុងវិស័យសង្គម-សេដ្ឋកិច្ច និង គ្រោះមហ​ន្ត​រាយធម្មជាតិជាដើម។ […]

READ MORE

24

Oct, 2017

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ លោក Than Lwin អ្នកជំនាញការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ លោក Than Lwin អ្នកជំនាញការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។

READ MORE