27

Jun, 2016

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ជូនមន្រ្តីរាជការនៃអង្គភាពថវិការបស់ក្រសួងអប់រំ យុវជន និង កីឡា ខេត្តសៀមរាប

By: | Tags: | Comments: 0

(ខេត្តសៀមរាប): នាថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៦ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅសណ្ឋាគារអ៊ីបផ្រេសអង្គរ មានការរៀបចំបើកវគ្គបណ្តុះបណ្តាលមួយស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ជូនមន្រ្តីរាជការមកពីអង្គភាពថវិកាថ្នាក់កណ្តាលរបស់ក្រសួងអប់រំ យុវជន និង កីឡា ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាផងដែរ ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ ពិត ចំណាន បានសម្តែងនូវការស្វាគមន៍ចំពោះអង្គពិធី និង បានថ្លែងអំណរគុណចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិសេស វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាលនេះ តាមសំណូមពរ ក្នុងគោលដៅពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងថែមទៀតជូនមន្រ្តីរាជការ នៃអង្គភាពថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា លើនីតិវិធីអនុវត្តថវិកាកម្មវិធី ដែលជាតម្រូវការចំាបាច់សម្រាប់រួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក ។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការអនុវត្តថវិកាប្រកបដោយប្រសិទ្ធភាព និងមានសង្គតិភាពទៅនឹងគោលដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជាការងារចាំបាច់សម្រាប់ធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយគុណភាព និងចីរភាព ដែលនឹងបន្តរួមចំណែកលើកកម្ពស់សេវាសាធាណៈ និងសុខុមាលភាពសង្គម ឆ្លើយតបបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការ សំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន ។ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប ក៏បានបញ្ជាក់ផងដែរថា ជាក់ស្តែង ថវិកាកម្មវិធីឆ្នាំ ២០១៦ របស់ក្រសួង ស្ថាប័នចំនួន ១០ ដែលបានចាប់អនុវត្តសាកល្បងនៅឆ្នាំ ២០១៥ ត្រូវ​បានរៀបចំកាន់តែល្អប្រសើរ និងទាន់ពេលវេលា ប៉ុន្តែចំពោះក្រសួង ស្ថាប័ន ១៥ ដែលទើបចូលរួមអនុវត្តសាកល្បថវិកាកម្មវិធីពេញ​លេញនៅឆ្នាំ ២០១៦ នេះ នៅមានបញ្ហាប្រឈមខ្លះៗ ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធកម្មវិធី និង […]

READ MORE

30

May, 2016

វគ្គបណ្តុះបណ្តាល ស្តីពី “ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ : បទពិសោធន៍ប្រទេសចិន ” ជូនមន្ត្រីរាជការ ថ្នាក់នាយកដ្ឋានដែលទទួលបន្ទុកការងារហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីក្រុងសៀងហៃប្រទេសចិន

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៦ នៅទីក្រុងសៀងហៃ ប្រទេសចិន វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (EFI)  បានសហការជាមួយវិទ្យាស្ថានហិរញ្ញវត្ថុនិងងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិច(AFDI) ទីក្រុងសៀងហៃ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ : បទពិសោធន៍ប្រទេសចិន ” ជូនមន្ត្រីរាជការ ថ្នាក់នាយកដ្ឋានដែលទទួលបន្ទុកការងារហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

READ MORE

25

May, 2016

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្តរៀបចំវគ្គបណ្តុះបណ្តាលជូនមន្រ្តីរាជការនៅថ្នាក់មូលដ្ឋាន លើជំនាញស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ខេត្តព្រះសីហនុ

By: | Tags: | Comments: 0

នាថ្ងៃទី ២៥ ឧសភា ២០១៦ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ មានរៀបចំបើកវគ្គបណ្តុះបណ្តាលមួយស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ជូនមន្រ្តីមកពីមន្ទីរ អង្គភាពជុំវិញខេត្តបីរួមមានខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពី និង ខេត្តកំពង់ឆ្នាំង ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុផងដែរ ។ ឯកឧត្តម យន្ត មីន បានស្វាគមន៍ចំពោះវគ្គបណ្តុះបណ្តាលនេះ ដោយបានគូសបញ្ជាក់ថា កន្លងមកគ្រប់មន្ទីរ, អង្គភាពជុំវិញខេត្តព្រះសីហនុ ក៏ដូចជាមន្ទីរ, អង្គភាពជុំវិញខេត្តកំពង់ស្ពី, ខេត្តកំពង់ឆ្នាំង និង ខេត្តដទៃទៀត បានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការងារកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ពិសេសការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងទទួលបានសមិទ្ធផលគួរជាទីមោទន។ ទោះជាដូច្នោះ ក៏នៅមានជួបបញ្ហាប្រឈមខ្លះៗសម្រាប់ការអនុវត្តការងារ​កែទម្រង់ខា​ងលើនេះ ដោយសារបញ្ហាកង្វះធនធានមនុស្ស ដែលមានចំណេះដឹង, ជំនាញ និង បទពិ​សោ​ធន៍គ្រប់គ្រាន់លើការអនុវត្តការងារថវិកានេះ ។ តាមរយៈនេះ ឯកឧត្តមអភិបាលខេត្តជឿជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី នៅពេលនេះ ពិតជាមានសារសំខាន់ និង ឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃការបង្កើនសមត្ថភាព​ និងការលើកកម្ពស់ការយល់ដឹងរបស់មន្រ្តីរាជការនៃមន្ទីរ អង្គភាពជុំវិញសាលាខេត្តព្រះសីហនុ ក៏ដូចជាសម្រាប់មន្ទីរ អង្គភាពនានានៅខេត្តកំពង់ស្ពឺ និង ខេត្តកំពង់ឆ្នាំង សម្រាប់រួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ឱ្យកាន់តែប្រសើរថែមទៀត ។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការអនុវត្តថវិកាប្រកបដោយប្រសិទ្ធភាព និងមានសង្គតិភាពទៅនឹងគោលដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជាការងារចាំបាច់សម្រាប់ធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយគុណភាព ចីរភាព បរិយាប័ន្ន និង មានភាពធន់ខ្ពស់ចំពោះការផ្តល់សេវាសាធាណៈ និងការឆ្លើយតបបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការ សំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន […]

READ MORE

9

May, 2016

វគ្គបណ្តុះបណ្តាលស្ដីពី ការរៀបចំថវិកាដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

By: | Tags: | Comments: 0

(ភ្នំពេញ):នាព្រឹកថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ២០១៦ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំបើកវគ្គបណ្តុះបណ្តាស្ដីពី ការរៀបចំថវិកាដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជូនមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្រោមជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ របស់កម្មវិធីសម្ព័ន្ធប្រែប្រួលអាកាសធាតុកម្ពុជា (Cambodia Climate Change Alliance) ដែលសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ នៃអង្គការសហប្រជាជាតិ។           នេះជាលើកទី ៣ ហើយដែលទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការរៀបចំវគ្គបណ្តុះបណ្តាលនេះ ជូនមន្ត្រីរាជការជំនាញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖ (១)-ពង្រឹង ពង្រីកចំណេះដឹង និងចំណេះធ្វើរបស់មន្ត្រីជំនាញស្ដីពីបញ្ហាការប្រែប្រួលអាកាសធាតុ វិធីសាស្ត្រកាត់បន្ថយគ្រោះថ្នាក់ពីការប្រែប្រួលអាកាសធាតុ វិធីសាស្ត្របន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ទំនាក់ទំនងរវាងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយប្រែប្រួលអាកាសធាតុ និង (២)-ស្វែងយល់អំពីនីតិវិធីរៀបចំថវិកា វិធីសាស្ត្រចរចារថវិកា និងនីតិវិធីអនុវត្តថវិកា សម្រាប់គម្រោងវិនិយោគលើការកាត់បន្ថយ ឬ ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ។

READ MORE

2

May, 2016

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា នៅខេត្តសៀមរាប

By: | Tags: | Comments: 0

(សៀមរាប)៖ នាព្រឹកថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា ដែលរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប នៅសណ្ឋាគារអ៊ីមផ្រេសអង្គរ ខេត្តសៀមរាប ដើម្បីពង្រឹងសមត្ថភាពមន្រ្តីលើការអនុវត្តនីតិវិធីអនុវត្តថវិកាឲ្យកាន់តែមាន សមត្ថភាពខ្ពស់ ជូនដល់មន្រ្តីដែលកំពុងបំពេញការងារតាមអង្គភាពជំនាញជុំវិញ ខេត្តសៀមរាប ឧត្តរមានជ័យ និង ព្រះវិហារ ហើយក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។ ឯកឧត្តម ឃឹម ប៊ុនសុង បានស្វាគមន៍ចំពោះការបើកវគ្គបណ្តុះបណ្តាលនេះ។ ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា កន្លងមកគ្រប់មន្ទីរ អង្គភាពជុំវិញខេត្តសៀមរាប ក៏ដូចជាខេត្តដទៃទៀតនៅភូមិភាគឧត្តរ បានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការងារកែទម្រ ងសំខាន់ៗរបស់រាជរដ្ឋាភិបាល ពិសេសការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងសម្រេចបានសមិទ្ធផលគួរជាទីមោទន។ ឯកឧត្តមអភិបាលខេត្តសៀមរាប ក៏បានបញ្ជាក់ដែរថា កន្លងមកនេះ ខេត្តសៀមរាប នៅមានជួបបញ្ហាប្រឈមខ្លះៗ សម្រាប់ការអនុវត្តការងារកែទម្រង់ខាងលើនេះ ដោយសារបញ្ហាកង្វះធនធានមនុស្ស ដែលមានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់។ ឯកឧត្តមបានថ្លែងដូច្នេះ«វគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា នៅពេលនេះ ពិតជាមានសារសំខាន់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការកសាង និង អភិវឌ្ឍសមត្ថភាពព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់មន្រ្តីរាជការនៃមន្ទីរអង្គភាពជុំវិញ សាលាខេត្តសៀមរាប ក៏ដូចជា សម្រាប់មន្ទីរ អង្គភាពនានាជុំវិញខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ ពិសេសសម្រាប់រជ្ជទេយ្យករចំណូល រជ្ជទេយ្យករបុរេប្រទាន និងមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ ដើម្បីរួមចំណែកក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»។ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែង វគ្គបណ្តុះបណ្តាលធ្វើឡើង ដើម្បីចែករំលែកបទពិសោធន៍ នៃការងារថវិកាកម្មវិធី និង លើកកម្ពស់ការយល់ដឹងរបស់រជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ នៃមន្ទីរ អង្គភាពជំនាញជុំវិញខេត្តសៀមរាប ឧត្តរមានជ័យ និង ព្រះវិហារ […]

READ MORE

28

Apr, 2016

សេចក្ដីជូនដំណឹងស្តីការផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនរបស់បេក្ខជនដែលត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

បញ្ជីរាយនាមបេក្ខជនអនុញ្ញាតឱ្យចូលរួមប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ: https://drive.google.com/open?id=0BxYXq9oFeDPPLXBIOVZmTzRoUHM

READ MORE

25

Apr, 2016

ឯកឧត្តមបណ្ឌិត ហ៊ាន សាហុីប អញ្ជើញបើកវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី”វិធាននិងបទប្បញត្តិស្តីពីលទ្ធកម្មសាធារណៈ” នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ

By: | Tags: | Comments: 0

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប អញ្ជើញបើកវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី”វិធាននិងបទប្បញត្តិស្តីពីលទ្ធកម្មសាធារណៈ” នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ។ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ ជាកត្តាគន្លឹះ ដើម្បីសម្រេចជោគជ័យក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថា នៅឆ្នាំ២០១៥ កន្លងមក ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព នៃការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា មានវគ្គបណ្តុះបណ្តាលជាច្រើន និង បន្តបន្ទាប់ពាក់ព័ន្ធវិធីសាស្រ្ត និងនីតិវិធីអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ត្រូវបានរៀបចំឡើងជូនមន្រ្តីរាជការជំនាញ និង ថ្នាក់ដឹកនាំក្រុមលទ្ធកម្ម នៃអង្គភាពថវិការបស់ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានបន្តថា ការដាក់ឲ្យអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ «ទស្សនាទានស្តីពីអង្គភាពថវិកា» ក៏ត្រូវបានដាក់ឲ្យអនុវត្តជាមួយគ្នា ដែលតាមរយៈនោះអង្គភាពជំនាញ នៃក្រសួង ស្ថាប័ន ជាអគ្គនាយកដ្ឋាន និងមន្ទីរជំនាញរាជធានី ខេត្ត ត្រូវបានប្រគល់សិទ្ធិច្រើនជាងមុន និងមានការទទួលខុសត្រូវច្បាស់លាស់ជាងមុនលើការគ្រប់គ្រង និងការចាត់ចែងអនុវត្តថវិកា ព្រមទាំងការទទួលខុសត្រូវលើលទ្ធផលការងារសំដៅឈានទៅសម្រេចគោលបំណង គោលនយោបាយអទិភាពរបស់ក្រសួង ស្ថាប័ន ដែលជាផ្នែកអាទិភាពគោលនយោបាយវិស័យរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចសហការក្នុងការរៀបចំវគ្គបណ្តុះបណ្តាល ដ៏មានសារៈសំខាន់នេះ និងលើកទឹកចិត្តដល់សិក្ខាកម្មទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់ស្តាប់នូវគ្រប់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និងវាគ្មិនទាំងអស់ នៃវគ្គបណ្តុះបណ្តាលនេះ ព្រមទាំងចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ, គំនិតយោបល់ និងបទពិសោធន៍ឲ្យបានផុលផុស ដើម្បីស្វែងយល់ និងចាប់យកនូវចំណេះដឹង សម្រាប់យកទៅអនុវត្តនៅពេលត្រឡប់ទៅកាន់មន្ទីរ អង្គភាពរៀងៗខ្លួនវិញ៕

READ MORE

7

Apr, 2016

សេចក្តីប្រកាសព័ត៌មានស្ដីពីពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីវិធាននិងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៦

By: | Tags: | Comments: 0

នាថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៦ វេលាម៉ោង ១១:៣០ នាទីរ ថ្ងៃត្រង់ នៅសណ្ឋាគារភ្នំពេញ មានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “វិធាននិងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ” ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈឹម សារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសហការរៀបចំឡើង ដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់មន្រ្តីរាជការ​ប្រមាណជា ២០០ នាក់ ក្នុងគោលដៅបង្កើន និងពង្រឹងថែមទៀត នូវសមត្ថភាពមន្រ្តីរាជការ ពិសេស មន្រ្តី​​ជំនាញក្រុមលទ្ធកម្មរបស់មន្ទីរ និង អង្គភាព​ពាក់ព័ន្ធ ក្រោមឱវាទក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹកនិងឧតុនិយម និង ក្រសួងព័ត៌មាន ដែលត្រូវចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញនៅឆ្នាំ ២០១៦ ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តម ឈឹម សារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះដើម្បីសម្រេច​ជោគ​ជ័យ​ ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុងការអនុវត្តការកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តមអគ្គនាយកបានបន្ថែមថា កន្លងមក ការអនុវត្តសាកល្បថវិកាកម្មវិធីពេញលេញត្រូវបានចាប់ផ្តើមនៅឆ្នាំ ២០១៥ សម្រាប់​​​​ក្រសួង ស្ថាបប័នចំនួន ១០ ។ ក្នុងគោលដៅដើម្បីឱ្យការ​អនុវត្តថវិកាកម្មវិធីប្រព្រឹត្តទៅបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព មាន​វគ្គបណ្តុះបណ្តាលជាច្រើននិងបន្តបន្ទាប់ ​ត្រូវបានរៀបចំឡើងជូនមន្រ្តីរាជការជំនាញ​ និង ថ្នាក់ដឹកនាំជំនាញរបស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័ន រួមទាំងមន្ទីរ អង្គភាពក្រោមឱវាទពាក់ព័ន្ធ ។ ការណ៍នេះសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិតជាបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះ​ដើម្បីសម្រេច​ជោគ​ជ័យ​ ក្នុងការអនុវត្តការកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ពោលគឺការកសាងនូវភាពជឿទុកចិត្តបាននៃថវិកា នៅដំណាក់កាលទី១ និង គណនេយ្យភាពហិរញ្ញវត្ថុនៅដំណាក់កាលទី២ កន្លងមកនេះ […]

READ MORE
  • efi-04-04-2016

6

Apr, 2016

ឯកឧត្តមបណ្ឌិត​ ហ៊ាន សាហុីប អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពីវិធាន និងបទបញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ

By: | Tags: | Comments: 0

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ លោកបណ្ឌិត ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាងលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីវិធាន និងបទបញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ នៅសណ្ឋាគារភ្នំពេញ។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីពង្រឹងបន្ថែមទៀតនូវសមត្ថភាព និងការយល់ដឹងរបស់ក្រុមលទ្ធកម្មនៃអង្គភាពថវិកាដែលជាមន្ទីរ អង្គភាពជំនាញរាជធានី ខេត្តក្រោមឧវាទក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៏ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងព័ត៏មាន ក្នុងការរៀបចំផែនការ និងអនុវត្តកិច្ចលទ្ធកម្មសាធារណៈប្រកបដោយប្រសិទ្ធិភាព គណនេយ្យភាព តម្លាភាពគ្រប់ជ្រុងជ្រោយ និងប្រកបដោយក្រមសីលធម៏វិជ្ជាជីវៈ។ ថ្លែងនៅក្នុងពិធីនោះលោកបណ្ឌិត ហ៊ាន សាហុីប បានលើកឡើងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់លើការងារបណ្ដុះបណ្ដាល និងកសាងសមត្ថភាពមន្ត្រីរាជការដែលជាកត្តាគន្លឹះដើម្បីសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។ ជាក់ស្ដែងកាលពីឆ្នាំ២០១៥កន្លងមក ក្នុងគោលដៅពង្រឹងប្រសិទ្ធិភាព និងភាពស័ក្ដិសិទ្ធិនៃការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា មានវគ្គបណ្ដុះបណ្ដាលជាច្រើន និងបន្តបន្ទាប់ពាក់ព័ន្ធនឹងវិធីសាស្ត្រ និងនីតិវិធីអនុវត្តកិច្ចលទ្ធកម្មសាធារណៈត្រូវបានរៀបចំឡើងជូនមន្ត្រីរាជការជំនាញ និងថ្នាក់ដឹកនាំក្រុមលទ្ធកម្ម នៃអង្គភាពថវិការបស់ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។ នៅក្នុងឱកាសនោះលោករដ្ឋលេខាធិការបានជម្រាបអង្គពិធីផងដែរថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការកសាងសមត្ថភាពមន្ត្រីរាជការ សម្រាប់អនុវត្តការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេស ការអនុវត្តផែនការកម្មវិធី និងអង្គភាព វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននឹងកំពុងរៀបចំកម្មវិធីបណ្ដុះបណ្ដាលជាស៊េរីកំរិតវិញ្ញាបនបត្រ សម្រាប់មន្ត្រីរាជការរបស់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល និងសហគ្រាសសាធារណៈរបស់រដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលនឹងត្រូវតែងតាំងរជ្ជទេយ្យករ ភ្នាក់ងារបើកផ្ដល់ និងមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ។​​ ក្នុងន័យនេះលោករដ្ឋលេខាធិការបានស្នើដល់ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ អោយត្រៀមសហការ និងចាត់បញ្ជូនមន្ត្រីរបស់ខ្លួនអោយសមស្របដើម្បីចូលរួម ព្រោះថាវគ្គបណ្ដុះបណ្ដាលទាំងនោះមានសារសំខាន់មិនអាចរករៀន បាននៅតាមសាកលវិទ្យាល័យទូទៅបាននោះទេ។ លោករដ្ឋលេខាធិការក៏បានផ្ដាំផ្ញើអោយមន្ត្រីរាជការទាំងអស់ ដែលមកចូលរួមរៀនវគ្គបណ្ដុះបណ្ដាលនេះ ត្រូវយកចិត្តទុកដាក់រៀនសូត្រ ដើម្បីយកចំណេះដឹងទៅបំរើការងារជូន អង្គភាពវិញ អោយទទួលបានជោគជ័យ៕

READ MORE

29

Mar, 2016

សេចក្តីប្រកាសព័ត៌មានស្ដីពីពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីអនុវត្តការងាររជ្ជទេយ្យថវិកាកម្មវិធីសម្រាប់អង្គភាព នៅទីរួមខេត្តបាត់ដំបង ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦

By: | Tags: | Comments: 0

ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦ វេលាម៉ោង ១៤:០០ នាទីរសៀល នៅសណ្ឋាគារខេមរាបាត់ដំបង ១ ទីរួមខេត្តបាត់ដំបង មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តការងាររជ្ជទេយ្យថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សម្បតិ្ត អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសហការរៀបចំឡើង ដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំបង សម្រាប់មន្រ្តីរាជការ​ប្រមាណជា ១៦២ នាក់ ក្នុងគោលដៅបង្កើន និងពង្រឹងថែមទៀត នូវសមត្ថភាពមន្រ្តីរាជការ ពិសេស មន្រ្តី​​ជំនាញដែលជារជ្ជទេយ្យករចំណូល រជ្ជទេយ្យករបុរេប្រទាន និង មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុរបស់មន្ទីរ និង អង្គភាព​ពាក់ព័ន្ធ ដែលត្រូវចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញនៅឆ្នាំ ២០១៦ ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ពេជ្រ សម្បតិ្ត បានមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះដើម្បីសម្រេច​ជោគ​ជ័យ​ ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុងការអនុវត្តការកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្ថែមថា កន្លងមក ការអនុវត្តសាកល្បថវិកាកម្មវិធីពេញលេញត្រូវបានចាប់ផ្តើមនៅឆ្នាំ ២០១៥ សម្រាប់​​​​ក្រសួង ស្ថាបប័នចំនួន ១០ ។ ក្នុងគោលដៅដើម្បីឱ្យការ​អនុវត្តថវិកាកម្មវិធីប្រព្រឹត្តទៅបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព មាន​វគ្គបណ្តុះបណ្តាលជាច្រើននិងបន្តបន្ទាប់ ​ត្រូវបានរៀបចំឡើងជូនមន្រ្តីរាជការជំនាញ​ និង ថ្នាក់ដឹកនាំជំនាញរបស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័ន រួមទាំងមន្ទីរ អង្គភាពក្រោមឱវាទពាក់ព័ន្ធ ។ ការណ៍នេះសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិតជាបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាល […]

READ MORE