1

Feb, 2016

វគ្គបណ្តុះបណ្តាលស្ដីពី នីតិវិធីអនុវត្តរជ្ជទេយ្យបុរេប្រទានថវិកាកម្មវិធី

By: | Tags: | Comments: 0

(រាជធានីភ្នំពេញ): នាព្រឹកថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំបើកវគ្គបណ្តុះបណ្តាលស្ដីពី នីតិវិធីអនុវត្តរជ្ជទេយ្យបុរេប្រទានថវិកាកម្មវិធី ជូនមន្ត្រីរាជការដែលជារជ្ជទេយ្យករ រជ្ជទេយ្យកររង និង​មន្រ្តី​​ទទួ​លបន្ទុកហិរញ្ញវត្ថុ  សរុបចំនួន ៦៥ រូប មកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ។

READ MORE

10

Nov, 2015

សេចក្តីប្រកាសព័ត៌មាន ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” សម្រាប់ក្រសួង ស្ថាប័ន ដែលនឹងអនុវត្តថវិកាកម្មវិធីក្នុងឆ្នាំ ២០១៦

By: | Tags: | Comments: 0

នាថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ មាន​ពិធីបើកវគ្គបណ្តុះបណ្តាលមួយស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ដែលសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រាប់មន្រ្តីរាជការ​ប្រមាណជាង ៣០០នាក់ ដែលអញ្ជើញមកពីក្រសួង-ស្ថាប័ន ដែល​នឹងត្រូវចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញនៅឆ្នាំ ២០១៦ ។​ អង្គពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹក​នាំ​ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ជូនសិក្ខាកាម នូវចំណេះដឹងអំពី​គោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី, បទពិសោធន៍ និង ជំនាញ​បច្ចេកទេស​​​សម្រាប់​ការ​រៀប​ចំ​ថ​វិកា, ការអនុម័តថវិកា, ការអនុវត្តថវិកា និង ការតាមដានត្រួតពិនិត្យ​ការអនុវត្តថវិកា សំដៅរួមចំណែកសម្រេចជោគជ័យក្នុង​ការ​អនុវត្ត​ការកែទម្រង់​​កា​ រគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​របស់រាជរដ្ឋាភិបាល ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកម្មវិធី   កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅឆ្នាំ ២០០៤ ជាមួយឆន្ទៈនយោបាយដ៏មុតស្រួច និង ឥតរាថយ ក្នុងគោលដៅច្បាស់លាស់គឺ ការផ្លាស់​ប្តូរប្រព័ន្ធ​ថវិកាពី​ថវិកាផ្អែក​លើធាតុ​ចូល និង មជ្ឈការ ឆ្ពោះ​ទៅ​ប្រព័ន្ធថវិកាផ្អែក​លើ​សមិទ្ធកម្ម និង ​        វិមជ្ឈការ ។ មកទល់នឹង​ពេលនេះ បន្ទាប់ពីសម្រេចបានជោគជ័យសារវន្តនូវភាពជឿទុកចិត្តលើថវិកាក្នុង​ដំណាក់កាលទី ១​ នៃការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាលកំពុងជំរុញអនុវត្តបញ្ចប់ដោយជោគជ័យដំណាក់កាលទី ២ នៅចុងឆ្នាំ ២០១៥ នេះតាមរយៈការដាក់ឱ្យអនុវត្តប្លង់គណនេយ្យថ្មី, មាតិការថវិកាថ្មី, កិច្ចប្រតិបត្តិការចំណាយថ្មី និង ការដាក់ឱ្យអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) […]

READ MORE

2

Nov, 2015

សេចក្តីប្រកាសព័ត៌មាន ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” សម្រាប់ក្រសួង ស្ថាប័នចំនួន ១៥ ដែលនឹងអនុវត្តថវិកាកម្មវិធីក្នុងឆ្នាំ ២០១៦

By: | Tags: , , | Comments: 0

នៅថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅសណ្ឋាគារសាន់វ៉េ នារាជធានីភ្នំពេញ មានរៀបចំពិធីបើក វគ្គបណ្តុះបណ្តាលមួយស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ដែលសហការរៀបចំឡើងដោយ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រាប់មន្រ្តីរាជការ​ ជារជ្ជទេយ្យករ រជ្ជទេយ្យកររង ភ្នាក់ងារបើកផ្តល់ និង អ្នកទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុនៃក្រសួង ស្ថាប័នចំនួន ១៥ ដែល​នឹងត្រូវចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ នៅឆ្នាំ ២០១៦ ។​ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹក​នាំ​ការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង មានសិក្ខាកាមចូលរួមសរុប​​ចំនួន ១៤០ នាក់។ វគ្គបណ្តុះបណ្តាលនេះមានគោល បំណងផ្តល់ជូនសិក្ខាកាមនូវចំណេះដឹងអំពី​ គោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី, បទពិសោធន៍ និង ជំនាញ​បច្ចេកទេស​​​ សម្រាប់​ការ​រៀប​ចំ​ថ​វិកា, ការអនុម័តថវិកា, ការអនុវត្តថវិកា និង ការតាមដានត្រួតពិនិត្យ​ការអនុវត្តថវិកា សំដៅរួមចំណែក សម្រេចជោគជ័យក្នុង​ការ​អនុវត្ត​ការងារកែទម្រង់​កា​ រគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ ក្នុងដំណាក់កាលទី ៣ ​ប្រកប​ដោយប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិ ។ ថ្លែងក្នុងពិធីនោះ បណ្ឌិត ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា ជាការពិត ការអនុវត្តការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាបានឈានមកដល់ចំណុចរបត់មួយ ដែលភាពជាម្ចាស់ និង ការទទួលខុសត្រូវភាគច្រើន ត្រូវបានផ្ទេរ ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុមកកាន់ក្រសួង […]

READ MORE

19

Oct, 2015

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៖ បទពិសោធន៍ប្រទេសចិន”

By: | Tags: | Comments: 0

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៥ វេលាម៉ោង ៩:០០ នាទីព្រឹក នៅសាលប្រជុំ អគារ “ឃ” នៃទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៖ បទពិសោធន៍ប្រទេសចិន” ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាង ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ។ វគ្គបណ្តុះបណ្តាលនេះគឺជាលើកទី ៦ ហើយ ដែលវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកម្ពុជា បានសហការជាមួយនឹងវិទ្យាស្ថានហិរញ្ញវត្ថុ និង អភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិច នៃទីក្រុងសៀងហៃប្រទេសចិន ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៖    បទពិសោធន៍ប្រទេសចិន” ជូនមន្រ្តីជាន់ខ្ពស់ និង មន្រ្តីជំនាញថ្នាក់កណ្តាល និង ថ្នាក់ក្រោមជាតិនៃរាជរដ្ឋាភិបាលកម្ពុជា ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានចែកចេញជាពីរផ្នែក ។ មួយផ្នែកធ្វើឡើងនៅប្រទេសចិន និង មួយផ្នែកទៀតធ្វើឡើងនៅប្រទេសកម្ពុជា ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្តីពី “ការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ៖ បទពិសោធន៍ប្រទេសចិន ” នៅពេលនេះ ពិតជាមានសារសំខាន់ និង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការកសាង និង អភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ​ ពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ព្រោះថាគ្រប់ប្រធានបទ (១. ទិដ្ឋភាពរួមនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ    សាធារណៈ ៖ […]

READ MORE

7

Apr, 2015

សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមក្នុងឆ្នាំសិក្សា ២០១៥-២០១៦

By: | Tags: | Comments: 0

សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមក្នុងឆ្នាំសិក្សា ២០១៥-២០១៦

READ MORE