4

Mar, 2018

ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK”2018 ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃអាទិត្យ ទី ៤ ខែ មីនា ឆ្នាំ ២០១៨ នៅផ្សារទំនើបអ៊ីអនម៉ល រាជធានីភ្នំពេញ, ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានរៀបចំ ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK”2018 ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា, ឯកឧត្តមអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា, ថ្នាក់ដឹកនាំក្រុមហ៊ុនពាក់ព័ន្ធ, ធនាគារ, សមាគមនានាជិត ១០០ អង្គភាព ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិមួយចំនួនទៀត។ កម្មវិធីពិព័រណ៍នេះ ជាលើកទីបីហើយ ដែលត្រូវបានរៀបចំឡើង ហើយកម្មវិធីឆ្នាំនេះបានប្រព្រឹត្តទៅក្រោមគោលបំណងសំខាន់ៗ ចំនួន ៣ គឺ ៖ ១. ចូលរួមផ្សព្វផ្សាយ និង បង្កើនជំនឿទុកចិត្តបន្ថែមទៀតដល់វិនិយោគិនដែលមានស្រាប់ឱ្យបន្តជឿជាក់មកលើទីផ្សារ ហ៊ុននៅកម្ពុជា ។ ២. ផ្តល់ឱកាសឱ្យសាធារណជនស្វែងយល់កាន់តែទូលំទូលាយអំពីវិស័យមូលបត្រ ជាពិសេសអំពីតួអង្គ និង យន្តការពាក់ព័ន្ធ, ទិន្នន័យទីផ្សារ, វិធីសាស្រ្តវិនិយោគលើផ្សារមូលបត្រកម្ពុជា ពិនិត្យមើលព្រឹត្តិការណ៍នានារបស់ទីផ្សារ, ព័ត៌មានអំពីក្រុមហ៊ុនចុះបញ្ជី ដែលរួមមានរបាយការណ៍ហិរញ្ញវត្ថុ, ព័ត៌មានសាជីវកម្ម, ការបែងចែកភាគលាភ ក៏ដូចជាចូលរួមចែករំលែកក្នុងការពិភាក្សាលើប្រធានបទផ្សេងៗអំពីការវិនិយោគ ដើម្បីទាក់ទាញសាធារណជន ដែលមិនទាន់មានបទពិសោធន៍ និង ចំណេះដឹងគ្រប់គ្រាន់ពាក់ព័ន្ធនឹងការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុន ។ ៣. ចែកពានរង្វាន់ និង វិញ្ញាបនបត្រដល់ជ័យលាភី ដែលបានឈ្នះក្នុងកម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុន និង មានការដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រ phsarhun.com និង កម្មវិធីព័ត៌មានផ្សារហ៊ុន (PhsarHun App) ដែលជាបណ្តុំព័ត៌មានលើបណ្តាញឌីជីថល អំពីការវិនិយោគលើវិស័យមូលបត្រ ។  

READ MORE

28

Feb, 2018

កម្មវីធីបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្ត

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅសណ្ឋាគារភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកម្មវីធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្ត” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីមន្ត្រីនៃមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង២៥ និង មន្ត្រីរតនាគារខេត្តសរុបជាង ២០០ នាក់ ។ កម្មវិធីបញ្ជ្រាបការយល់ដឹងនេះ មានគោលបំណង ៖ ១. ផ្តល់លទ្ធភាពឱ្យមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានីខេត្តទាំងអស់ បានស្វែងយល់អំពីបទពិសោធន៍ដ៏ល្អៗលើការប្រើប្រាស់មុខងារនីមួយៗ របស់រតនាគារខេត្តឆ្នើមចំនួនពីរ ដែលជាការដ្ឋានកំពុងប្រើប្រាស់ប្រព័ន្ធ FMIS និងទទួលបាននូវសមិទ្ធកម្មការងារខ្ពស់ដោយបានខិតខំពុះពារនិងជំនះគ្រប់ឧបសគ្គក្នុងការផ្លាស់ប្តូរបរិបទពីការអនុវត្តការងារដោយដៃ ឬក្រដាស មកប្រើប្រាស់ប្រព័ន្ធទំនើបកម្មដែលប្រើប្រាស់ដោយកុំព្យូទ័រ និងបច្ចេកវិទ្យាព័ត៌មាន បានយ៉ាងជោគជ័យ ព្រមទាំងទទួលផ្លែផ្កាគួរជាទីមោទនៈ សម្រាប់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ២. បញ្ជ្រាបការយល់ដឹងស៊ីជម្រៅអំពីទិដ្ឋភាពរួមរបស់ប្រព័ន្ធ FMIS, នីតិវិធីអនុវត្តការតាមប្រព័ន្ធ FMIS នៃមុខងារនីមួយៗ និងនីតិវិធីអនុវត្តស្តង់ដារ (SOP) ដែលតំណាងមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុទាំងអស់ ត្រូវជ្រាប និងស្វែងយល់ឱ្យបានច្បាស់ ដើម្បីត្រៀមលក្ខណៈក្នុងការសហការជាមួយក្រុមការងារ នាពេលដ៏ខ្លីខាងមុខនេះ។ ៣. បំផុសឱ្យមានការគិតគូរ និងពិភាក្សាស៊ីជម្រៅលើការរៀបចំកំណត់អត្តសញ្ញាណ, តួនាទី និងភារកិច្ច រួមទាំងការគូសព្រាងប្លង់ទីតាំងរបស់មន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនីមួយៗ ក៏ដូចជាការគិតគូរនិងវិភាគឱ្យកាន់តែច្បាស់លាស់ក្នុងការត្រៀមចុះបំពេញកាងារតាមផ្នែកនិងសកម្មភាពនីមួយៗឱ្យបានសមស្រប និងគ្រប់ជ្រុងជ្រោយ ។

READ MORE

20

Feb, 2018

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប ដឹកនាំកិច្ចប្រជុំជាមួយគ្រប់តំណាងអង្គភាពថវិកា និងមន្ត្រីជំនាញពាក់ព័ន្ធ ក្រោមឱវាទក្រសួង

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំជាមួយគ្រប់តំណាងអង្គភាពថវិកា និងមន្ត្រីជំនាញពាក់ព័ន្ធ ក្រោមឱវាទក្រសួង ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន ០៣ រួមមាន ៖ ១. ផ្សព្វផ្សាយសារាចរណែនាំលេខ ០១០ សហវ ចុះថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៧ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ដែលធ្វើបទបង្ហាញដោយតំណាងអគ្គនាយកដ្ឋានថវិកា ២. ការរៀបចំគម្រោងកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ឆ្នាំ ២០១៩ – ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈការសម្របសម្រួលបូកសរុបរបស់អគ្គលេខាធិការដ្ឋាន ៣. ផ្សេងៗ។

READ MORE

16

Feb, 2018

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប ជួបពិភាក្សាជាមួយជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជួបពិភាក្សាជាមួយជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដោយមានការចូលរួមពីលោក Holger van Eden ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំប្រទេសថៃ (TAOLAM)ព្រមទាំងជំនាញការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអន្តរជាតិ ។ កិច្ចពិភាក្សានេះ ប្រព្រឹត្តទៅក្រោមរបៀបវារៈចំនួន ៤ ដូចតទៅ៖ ១. ពិនិត្យការអនុវត្តគម្រោង FMIS នៅតាមបណ្តាក្រសួង-សា្ថប័ន ២. ពិនិត្យការអនុវត្តតារាងគណនេយ្យ ជាពិសេសមុខងារសេដ្ឋកិច្ច និងមុខងារទាក់ទងទៅនឹងការកំណត់ចំណាត់ថ្នាក់មុខងាររដ្ឋាភិបាល (COFOG) ៣. ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័ន ពាក់ព័ន្ធការបណ្តុះបណ្តាលធនធានមនុស្សក្នុងការអនុវត្តគម្រោង FMIS ៤. ការធ្វើបទបង្ហាញរបស់ជំនាញការ ក្រោមប្រធានបទ “The Brief of IPSAS implementation and Good Practice Design in Payment Processes” ។

READ MORE

8

Feb, 2018

កិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការដេញថ្លៃកញ្ចប់មជ្ឈមណ្ឌលទិន្នន័យ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីកាក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការដេញថ្លៃកញ្ចប់មជ្ឈលមណ្ឌលទិន្នន័យ, លើការបញ្ជាទិញឧបករណ៍សម្ភារបច្ចេកទេស និង ពិភាក្សាអំពីការផ្គត់ផ្គង់សេវាបណ្តាញតភ្ជាប់ (Bandwidth) ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចួលរួមពីថ្នាក់ដឹននាំនិងមន្រ្តីជំនាញ ។

READ MORE

6

Feb, 2018

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ” ជូនមន្ត្រីរាជការជំនាញមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃ អង្គារ ៦ រោច ខែ មាឃ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មានរៀប​ចំបើកវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ” ជូនមន្ត្រីរាជការជំនាញមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោល​បំណង​ពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងបន្ថែម សម្រាប់អនុវត្តការកែ​​ទម្រង់ការ​គ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់​កាលទី ៣ ឱ្យ​សម្រេ​ច​បាន​ជោគ​​ជ័យ តាមការគ្រោងទុក ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច​​និងហិរញ្ញវត្ថុ និង មានការចូលរួមពី Ms. Yong Sarah Zhou តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា និង មានកិច្ចសហការរៀបចំពី វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ការិយាល័យជំនួយបច្ចេ​កទេ​ស​នៃមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំប្រទេសថៃ (TAOLAM) ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ ថ្ងៃ គឺពីថ្ងៃទី ៦ ដល់ ថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ។ ថ្លែនៅក្នុងឱកាសនោះ លោកស្រី  Yong Sarah Zhou តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិនៅកម្ពុជា បានអបអរសាទរចំពោះ​រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលជោគជ័យជាបន្តបន្ទាប់ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង បានគូសបញ្ជាក់ពីកិច្ចសហការរវាងមូលនិធិរូបិយវត្ថុអន្តរាជាតិ និង រាជរដ្ឋាភិបាលកន្លងមក ក្នុងរូបភាពជាជំនួយបច្ចេក​ទេស សម្រាប់គាំទ្រការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ លោកស្រីបានលើកឡើងថា ផ្អែកតាមបទពិសោធន៍អន្តរជាតិ​វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ នៅពេលនេះ ពិតជាមានសារសំខាន់ ព្រោះ​វានឹងជួយដល់មន្រ្តីកម្ពុជាក្នុងការព្យាករណ៍ […]

READ MORE

26

Jan, 2018

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រកាសដាក់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា FMIS ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្រសួងចំនួន ១០

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៨ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រកាសដាក់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា FMIS ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្រសួងចំនួន ១០ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងមានការចូលរួមពីឯកឧត្តម Geoge Edgar ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប និងជាតំណាងរបស់ដៃគូអភិវឌ្ឍន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង-ស្ថាប័នសរុបជាង ៤០០ នាក់។ ក្នុងឱកាសនោះដែរ ក្រសួងក៏បានប្រកាសពីការបន្តពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS ទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រប់រាជធានី-ខេត្តទូទាំងប្រទេស និង សមាសភាពក្រសួង-ស្ថាប័នចំនួន ១០ ផ្សេងទៀត ដែលនឹងចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធ FMIS សាកល្បងក្នុងឆ្នាំ ២០១៨ នេះ ។  

READ MORE

18

Dec, 2017

សិក្ខាសាលាស្ដីពី “នីតិវិធីអនុវត្តថវិកា កម្មវិធី, ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ប្រកាសដាក់ឱ្យប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាពត៌មាន” ជូនមន្ត្រីនគរបាលជាតិចំនួន ៣៨៧ នាក់

By: | Tags: | Comments: 0

       នាព្រឹកថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៧ នៅសណ្ឋាគារភ្នំពេញមានរៀបចំបើកវគ្គសិក្ខាសាលាស្ដីពី “នីតិវិធីអនុវត្តថវិកា កម្មវិធី, ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ប្រកាសដាក់ឱ្យប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាពត៌មាន” ជូនមន្ត្រីនគ​រ​បា​ល​ជាតិចំនួន ៣៨៧ នាក់ មកពីអង្គភាពជំនាញថ្នាក់កណ្តាល និង ថ្នាក់មូលដ្ឋាន ផ្នែកសន្តិសុខសាធារណៈនៃក្រសួងមហាផ្ទៃ។ ពិធីបើកវគ្គសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សិក្ខាសាលានេះ រៀបចំក្រោមកិច្ចសហការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ មានរយៈពេល ៣ ថ្ងៃ ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងរបស់មន្រ្តីនគរបាលជាតិអំពីនីតិវិធីអនុវត្តថវិកាកម្មវិធី និង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងក្របខណ្ឌការកែទម្រង់ការគ្រប់​គ្រ​ងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ សំដៅផ្សារ ភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ។           ថ្លែងនៅក្នុងអង្គពិធីនេះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ក្នុងគោលបំណងពង្រឹង ពង្រីកសមត្ថភាព, ការទទួលខុសត្រូវ, ប្រសិទ្ធភាព, ផលិតភាពការងារ និងលើកកម្ពស់ការ​យល់ដឹង របស់មន្ត្រីរាជការ សម្រាប់អនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញ​វត្ថុសាធារណៈ ដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ, ជានិច្ចកាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងយកចិត្តទុកដាក់លើការបណ្តុះ ណ្តាលនិងវិក្រឹតការសមត្ថភាព លើជំនាញការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនដល់គ្រប់ក្រសួង-ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធក្រោមឱវាទ ។ ជាមួយនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញ “គោលការណ៍ណែនាំស្ដីពីនីតិវិធីអនុវត្ត ថវិកាកម្មវិធី” ក្នុងគោលបំណងរៀបចំក្របខ័ណ្ឌគតិយុត្តគ្រប់ជ្រុងជ្រោយ សម្រាប់ក្រសួង-ស្ថាប័ន ក្នុងការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា សំដៅធានាថាការវិភាជន៍ថវិកាត្រូវបានអនុវត្តដោយអនុលោមតាមនីតិវិធីហិរញ្ញវត្ថុជាធរមាន និង កត់ត្រា បានត្រឹមត្រូវតាមមាតិកាថវិកា, […]

READ MORE