25

Apr, 2019

បើកវគ្គបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈគណនេយ្យ Diploma in Accounting តាមកម្មវិធីសិក្សារបស់ ACCA Global ក្នុងគោលដៅលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈគណនេយ្យ ស្របតាមស្តង់ដារគណនេយ្យអន្តរជាតិ ជូនដល់សិក្ខាកាមគោលដៅ ដែលជាមន្ត្រីរាជការជំនាញទទួលបន្ទុកការងារពាក់ព័ន្ធគណនេយ្យសាធារណៈ សរុបចំនួន ៣០ នាក់ មកពីអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ចូលរួមចំណែកក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

By: | Tags: | Comments: 0

ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំបើកវគ្គបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈគណនេយ្យ Diploma in Accounting តាមកម្មវិធីសិក្សារបស់ ACCA Global ក្នុងគោលដៅលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈគណនេយ្យ ស្របតាមស្តង់ដារគណនេយ្យអន្តរជាតិ ជូនដល់សិក្ខាកាមគោលដៅ ដែលជាមន្ត្រីរាជការជំនាញទទួលបន្ទុកការងារពាក់ព័ន្ធគណនេយ្យសាធារណៈ សរុបចំនួន ៣០ នាក់ មកពីអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ចូលរួមចំណែកក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមនឹងតំណាង ACCA Cambodia ។ វគ្គបណ្តុះបណ្តាលខាងលើនេះ ត្រូវបានរៀបចំឡើងតាមរយៈកិច្ចសហការរវាងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយគឺជាកម្មវិធីសិក្សាផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដែលបានបង្កើតឡើងដោយស្ថាប័ន ACCA (Association of Chartered Certified Accountings), កម្មវិធីសិក្សាកម្រិតអន្តរជាតិនេះពិតជាមានសារៈសំខាន់សម្រាប់មន្ត្រីរាជការជំនាញគណនេយ្យ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការបង្កើតចំណេះដឹង និង បទពិសោធន៍ លើវីជ្ជាជីវៈគណនេយ្យដែលមានស្តង់ដារទទួលស្គាល់កម្រិតអន្តរជាតិ ។

READ MORE

4

Apr, 2019

ជំនួបពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយ Civil Service College ក្នុងការកសាង និង អភិវឌ្ឍសមត្ថភាពជូនមន្រ្តីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័ន

By: | Tags: | Comments: 0

នៅថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១០:០០ នាទីព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបលោកស្រី Flynn Ong នាយករង Civil Service College International (CSC) នៃប្រទេសសឹង្ហបុរី ដើម្បីពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (EFI) នៃក្រសួងសដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយ Civil Service College ក្នុងការកសាង និង អភិវឌ្ឍសមត្ថភាពជូនមន្រ្តីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័ន លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។ ក្នុងកិច្ចជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបបានលើកឡើងនូវភាពចាំបាច់ក្នុងការអភិវឌ្ឍសមត្ថភាពស្ថាប័នរបស់ EFI ដែលត្រូវចូលរួមសកម្មក្នុងការងារបណ្តុះបណ្តាលសម្រាប់គាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ពិសេសផ្តោតលើ: (១). វគ្គបណ្តុះបណ្តាលគ្រូបង្គោល (TOT) និង ការកែលម្អកម្មវិធីសិក្សាជំនាញគោលដៅថវិកា និង (២). ការរៀបចំវគ្គបណ្តុះបណ្តាលរួមគ្នាលើជំនាញមួយចំនួនដល់សិក្ខាកាមគោលដៅ ។ លោកស្រី Flynn Ong បានសំដែងនូវក្តីរីករាយក្នុងការកិច្ចសហប្រតិបត្តិការនេះ ហើយកម្មវិធីដែលនឹងបង្កើតឡើងរួមគ្នានេះ ក៏នឹងមានការគាំទ្រពី Temasek Foundation International (TFI) ដែលការងារនេះបានពិភាក្សាគ្នារួចហើយ ។ ជាលទ្ធផលក្នុងកិច្ចជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានណែនាំឱ្យ EFI បន្តធ្វើការងារលើកម្មវិធីបចេ្ចកទេស ជាមួយ CSC និង បន្តឆ្ពោះទៅរកការបង្កើតកម្មវិធីមួយច្បាស់លាស់ ធានាឱ្យមានភាពរលូន និង កិច្ចសហការគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅការគាំទ្រដល់ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ។

READ MORE

3

Apr, 2019

កិច្ចប្រជុំពិនិត្យពិភាក្សាលើការសិក្សាសំណើពាក់ព័ន្ធនឹងការកំណត់គោលការណ៍រួមនៃការផ្តល់ការលើកទឹកចិត្តចំពោះគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំនិងដំឡើងរថយន្

By: | Tags: | Comments: 0

នៅព្រឹកថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិនិត្យពិភាក្សាលើការសិក្សាសំណើពាក់ព័ន្ធនឹងការកំណត់គោលការណ៍រួមនៃការផ្តល់ការលើកទឹកចិត្តចំពោះគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំនិងដំឡើងរថយន្ត បន្ទាប់ពីក្រុមការងារបច្ចេកទេសបានរៀបចំសម្រេចបាននូវសេចក្តីព្រាងបឋមស្តីពីការសិក្សាលើករណីនេះរួចរាល់។ កិច្ចប្រជុំនេះ មានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, តំណាងក្រសួងឧស្សាហកម្ម និង សិប្បកម្ម និង សមាជិកក្រុមការងារដែលមានសមាសភាពមកពី អគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ជាដើម។ ជាលទ្ធផលកិច្ចប្រជុំបានពិនិត្យសម្រេចក្នុងទិដ្ឋភាពវិជ្ជមាន សម្រាប់គាំទ្រដល់គម្រោងវិនិយោគបង្កើតរោងចក្រផ្គុំនិងដំឡើងរថយន្តនេះ ។

READ MORE

15

Mar, 2019

ពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពី “ការផ្គត់ផ្គង់គម្រោងអ៊ិនត្រាណិតរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ” រវាងក្រសួងសេដ្ឋកិច្ច និង ក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរអុបទិច ខមញូនីខេសិន ណេតវើក (Cambodia) Fiber Optic Communication Network Co., Ltd (CFOCN)

By: | Tags: | Comments: 0

នៅរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពី “ការផ្គត់ផ្គង់គម្រោងអ៊ិនត្រាណិតរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ” រវាងក្រសួងសេដ្ឋកិច្ច និង ក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរអុបទិច ខមញូនីខេសិន ណេតវើក (Cambodia) Fiber Optic Communication Network Co., Ltd (CFOCN) ។ ជារួម “សមិទ្ធផលនៃការអនុវត្តគម្រោង អ៊ិនត្រាណិត នេះ បានធ្វើឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បោះជំហានមួយយ៉ាងលឿន ក្នុងការចាប់យកវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ដើម្បីជំរុញអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ស្របតាមបរិការណ៍អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ក្នុងយុគនៃបដិវត្តឧស្សាហកម្មទី ៤”។

READ MORE

27

Feb, 2019

កិច្ចប្រជុំពិនត្យផ្ទៀងផ្ទាត់បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០១៨ របស់អង្គភាពប្រើប្រាស់ថ្នាក់កណ្តាលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនត្យផ្ទៀងផ្ទាត់បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០១៨ របស់អង្គភាពប្រើប្រាស់ថ្នាក់កណ្តាលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋាននិងអង្គភាព ដែលជាអង្គភាពប្រើប្រាស់ថ្នាក់កណ្តាលរបស់ក្រសួង និងសមាជិកសមាជិកានៃគណៈកម្មការ ព្រមទាំងមានការចូលរួមជាវាគ្មិនពីសំណាក់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ក្នុងការផ្សព្វផ្សាយ ណែនាំ និងជំរុញការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋផងដែរ ។

READ MORE

22

Feb, 2019

កិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃគម្រោង FMIS ជាមួយក្រុមជំនាញការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយលោក Mark Silins ដែលជាក្រុមជំនាញការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ។ កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើវឌ្ឍនភាពនៃគម្រោង FMIS និងមានការលើឡើងពីក្រុមជំនាញការពីសមិទ្ធផលមួយចំនួនដែលគម្រោងបានសម្រេចបាន ព្រមជាមួយទិសដៅការងារសហប្រតិបត្តិការជំនួយបច្ចេកទេសបន្តទៀត ។

READ MORE

17

Feb, 2019

សេចក្ដីជូនដំណឹងស្ដីពីលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម័យប្រឡង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

By: | Tags: | Comments: 0

សេចក្ដីជូនដំណឹងស្ដីពីលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម័យប្រឡង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩  នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

READ MORE

13

Feb, 2019

កិច្ចប្រជុំពិភាក្សាការងារអំពីវឌ្ឍនភាពនៃការអនុវត្តការបណ្តុះបណ្តាល សំដៅគាំទ្រនិងពង្រឹងកិច្ចសហប្រតិបត្តិការផ្តល់ជំនួយបច្ចេកទេសបន្ថែមសម្រាប់ការងារកសាងសមត្ថភាពមន្ត្រីរាជការ

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយលោក David Cowen ប្រធានផ្នែកអភិវឌ្ឍសមត្ថភាពរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំប្រទេសថៃ និងលោកស្រី Yong Sarah Zhou តំណាង IMF ប្រចាំកម្ពុជា ព្រមទាំងក្រុមជំនាញការ IMF ដោយមានការចូលរួមពីនាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអនុប្រធានប្រចាំការនៃក្រុមការងារ FMIS ដើម្បីពិភាក្សាការងារអំពីវឌ្ឍនភាពនៃការអនុវត្តការបណ្តុះបណ្តាល សំដៅគាំទ្រនិងពង្រឹងកិច្ចសហប្រតិបត្តិការផ្តល់ជំនួយបច្ចេកទេសបន្ថែមសម្រាប់ការងារកសាងសមត្ថភាពមន្ត្រីរាជការ។ កិច្ចប្រជុំនេះ ក៏បានពិភាក្សាលើកិច្ចការគន្លឹះៗមួយចំនួនក្នុងការអនុវត្តគម្រោង និង បានបង្ហាញអំពីផែនការបន្តគាំទ្រការក្នុងបេសកកម្មបន្តបន្ទាប់ សំដៅគាំទ្រនិងពង្រឹងកិច្ចសហប្រតិបត្តិការផ្តល់ជំនួយបច្ចេកទេសបន្ថែម ពាក់ព័ន្ធការងារ FMIS ក៏ដូចជាពង្រឹងសមត្ថភាពបន្ថែមសម្រាប់ធនធានមនុស្សរបស់កម្ពុជា។

READ MORE

11

Feb, 2019

កិច្ចប្រជុំពិនិត្យពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមនានាពាក់ព័ន្ធការអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ានសាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមនានាពាក់ព័ន្ធការអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ព្រមទាំងតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំងប្រទេស។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យពិភាក្សានិងដោះស្រាយបញ្ហាសេសសល់ដែលតំណាងមន្ទីរ សហវ. រាជធានី-ខេត្ត បានលើកឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារមន្ទីរ សហវ ប្រចាំឆ្នាំ២០១៨ និងកំណត់ទិសដៅបន្តសម្រាប់ឆ្នាំ២០១៩ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ។ ជាលទ្ធផលអង្គប្រជុំបានសម្រេចកំណត់យន្តការដោះស្រាយជាក់លាក់លើកិច្ចប្រឈមមួយចំនួន ដូចជា នីតិវិធី នៃការអនុវត្តថវិកា, ការអនុវត្តកិច្ចលទ្ធកម្ម,ការប្រមូលចំណូលសាធារណៈ និងការអនុវត្តថវិកាក្នុងប្រព័ន្ធ FMIS ។ ដោយឡែក បញ្ហាពាក់ព័ន្ធនឹងការវិភាជន៍ថវិកាប្រចាំឆ្នាំ, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនិងបុគ្គលិក នឹងត្រូវប្រជុំដោះស្រាយក្នុងកិច្ចប្រជុំដោយឡែកមួយទៀត នាពេលដ៏ខ្លីខាងមុខ ។

READ MORE

27

Dec, 2018

កិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងឯកសារចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្នុងកម្រិតថ្នាក់ដឹកនាំគោលនយោបាយ និងថ្នាក់ដឹកនាំបច្ចេកទេស តំណាងរដ្ឋបាលរាជធានី-ខេត្តទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨ នៅទីស្តីការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងឯកសារចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្នុងកម្រិតថ្នាក់ដឹកនាំគោលនយោបាយ និងថ្នាក់ដឹកនាំបច្ចេកទេស តំណាងរដ្ឋបាលរាជធានី-ខេត្តទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ   ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការ កបស និងជាប្រធានក្រុមការងារដឹកនាំរៀបចំឯកសារគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ គោលបំណងចម្បងនៃការប្រជុំពិគ្រោះយោបល់នេះ ដើម្បីទទួលមតិយោបល់កែលម្អបន្ថែម សំដៅពិនិត្យ និងសម្រួចឱ្យបានកាន់តែល្អប្រសើរលើឯកសារនេះ និងជំរុញគុណភាពនៃការផលិតឯកសារនេះ កាន់តែមានសង្គតិភាព ប្រសិទ្ធភាព និងស្តង់ដារ ហើយស្ថាប័នទាំងអស់ក៏មានលទ្ធភាពក្នុងការផ្សារភ្ជាប់ខ្លួនក្នុងការអនុវត្តចក្ខុវិស័យកម្ពុជា ឱ្យសម្រេចបានជោគជ័យ ស្របតាមកាលានុវត្តន៍ និងឧត្តមានុវត្តន៍ជាអន្តរជាតិ។ ជាក់ស្តែង ក្រោយពីសេចក្តីព្រាងត្រូវបានរៀបចំរួចរាល់ ក្រុមការងារនៃ កបស បានដាក់ដាក់ឯកសារនេះ ឆ្លងការពិគ្រោះយោបល់ចំនួន ៣ លើករួចមកហើយ គឺជាមួយរាជបណ្ឌិត្យសភាកម្ពុជា, សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នទាំង ៣០ របស់រាជរដ្ឋាភិបាល។ គោលបំណងយុទ្ធសាស្ត្រនៃការរៀបចំឯកសារចក្ខុវិស័យជាតិនេះ គឺឆ្លុះបញ្ចាំងពីបំណងប្រាថ្នាដ៏ឧត្តុង្គឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ព្រមទាំងកំណត់មហិច្ឆិតាថា នៅដំណាច់ឆ្នាំ២០៥០ កម្ពុជានឹងក្តាប់យកមកវិញនូវមោទនភាពជាតិដែលធ្លាប់រុងរឿងពីអតីតកាល ជាមួយនឹងការកសាងជាតិទំនើបមួយដ៏រស់រវើក; ជារដ្ឋរឹងមាំ ប្រជាធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ ហើយមានកិត្យានុភាពខ្ពស់ត្រដែត; ស្មើភាពនិងស្មើសិទ្ធិលើឆាកអន្តរជាតិ; ជាប្រទេសមានចំណូលខ្ពស់; មានសេដ្ឋកិច្ចធន់មាំ ប្រកបដោយចីរភាពនិងបរិយាប័ន្ន; ជាប្រទេសដែលប្រជាជនរស់នៅក្នុងសុខសន្តិភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល មានកម្រិតជីវភាពខ្ពស់សមរម្យ និងមានចំណេះដឹងខ្ពស់ប្រកបដោយនវានុវត្តន៍ និងសីលធម៌ប្រពៃ; ទទួលបានយុត្តិធម៌សង្គម, ស្មើសិទ្ធិនិងស្មើឱកាសក្នុងសង្គមជាតិ; ព្រមទាំងមានអត្តសញ្ញាណជាតិដ៏បវរ និងភាពរីកចម្រើនលូតលាស់ក្នុងសង្គម រូបវ័ន្ត និងធម្មជាតិ ប្រកបដោយសុខដុមរម្យនា,វប្បធម៌សម្បូរបែប និងសង្គមបរិយាប័ន្ន។

READ MORE