29

Aug, 2019

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបគណៈប្រតិភូតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF ក្នុងខណៈពេលដែលតំណាង IMF នឹងត្រូវបញ្ចប់ការបំពេញបេសកកម្មរបស់ខ្លួនជាលើកទី ៩ ក្នុងការចុះជួយគាំទ្រដល់ការអនុវត្តគម្រោង FMIS នៅកម្ពុជា

By: | Tags: | Comments: 0

នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបគណៈប្រតិភូតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF ក្នុងខណៈពេលដែលតំណាង IMF នឹងត្រូវបញ្ចប់ការបំពេញបេសកកម្មរបស់ខ្លួនជាលើកទី ៩ ក្នុងការចុះជួយគាំទ្រដល់ការអនុវត្តគម្រោង FMIS នៅកម្ពុជា ។ នៅក្នុងជំនួបនេះផងដែរ តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ បានកោតសរសើរដល់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ជាពិសេសដល់លេខាធិការដ្ឋានក្រុមការងារ ដែលខិតខំធ្វើការងារយ៉ាងយកចិត្តទុកដាក់ និងមោះមុត ដើម្បីសម្រចតាមផែនការដែលបានគ្រោងទុក ពោលគឺការប្រែក្លាយប្រព័ន្ធ FMIS ឱ្យក្លាយជាប្រព័ន្ធតែមួយគត់ក្នុងការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកានៅទូទាំងប្រទេសកម្ពុជា នៅមុនឆ្នាំ ២០២៥ ។ ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលជានិច្ចជាកាលតែងតែផ្តល់ជំនួយគាំទ្រទាំងផ្នែកថវិកា និងបច្ចេកទេស ដល់ការអនុវត្តគម្រោង FMIS នៅកម្ពុជា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជូនពរតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ ទទួលបាននូវភាពជោគជ័យសម្រាប់ការបំពេញភារកិច្ចថ្មីបន្តទៀត ។

READ MORE

26

Aug, 2019

ពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានសម្រាប់គ្រូបង្គោលស្តីពី “ការពង្រឹងអភិបាលកិច្ចនៃហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងសមភាពយេនឌ័រ”

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានសម្រាប់គ្រូបង្គោលស្តីពី “ការពង្រឹងអភិបាលកិច្ចនៃហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងសមភាពយេនឌ័រ” ដែលសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ។

READ MORE

23

Aug, 2019

កិច្ចប្រជុំពិភាក្សាលើសំណើសុំចុះអនុស្សារណៈយោគយល់ស្តីពីកិច្ចសហការផ្គត់ផ្គង់និងប្រើប្រាស់សេវាទូរគមនាគមន៍ របស់ទូរគមនាគមន៍កម្ពុជា

By: | Tags: | Comments: 0

នាថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានកិច្ចប្រជុំពិភាក្សាលើសំណើសុំចុះអនុស្សារណៈយោគយល់ស្តីពីកិច្ចសហការផ្គត់ផ្គង់និងប្រើប្រាស់សេវាទូរគមនាគមន៍ របស់ទូរគមនាគមន៍កម្ពុជា ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមដោយ ថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះមានគោលបំណងចម្បងដើម្បីពិនិត្យពិភាក្សាលើទិដ្ឋភាពនៃការផ្តល់សេវារបស់ ទូរគមនាគមន៍កម្ពុជា និង ស្វែងរកលទ្ធភាពមូលដ្ឋានក្នុងការចុះអនុស្សារណៈ ។

READ MORE

23

Aug, 2019

ពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា

By: | Tags: | Comments: 0

នាថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៩ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដោយមានការចូលរួមគាំទ្រដោយពីធនាគារជាតិនៃកម្ពុជា, គណៈកម្មការមូលបត្រកម្ពុជា ។ នេះជាក្រុមហ៊ុនទី ៨ ដែលបានចុះបញ្ជីលក់មូលបត្រនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុនទី ៣ ដែលបានចុះបញ្ជីលក់មូលបត្របំណុលនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ។ ក្នុងពិធីបើកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានថ្លែងថា ផ្សារមូលបត្រកម្ពុជាបាននិងកំពុងក្លាយទៅជាច្រកហិរញ្ញប្បទានមួយសម្រាប់ក្រុមហ៊ុន, សហគ្រាសដែលត្រូវការទុនបន្ថែម ដែលទាំងនេះកើតមានឡើងក្រោមការគិតគូរជំរុញលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជាលើវិស័យនេះ ។

READ MORE

21

Aug, 2019

កិច្ចប្រជុំបន្តពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស

By: | Tags: | Comments: 0

នៅរសៀលថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩ នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំបន្តពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពីអគ្គនាយកដ្ឋានពាក់ព័ន្ធជាច្រើនរូប ។ កិច្ចប្រជុំនេះបានបន្តពិនិត្យពិភាក្សាលើទិដ្ឋភាពសំខាន់ៗ ពិសេសពាក់ព័ន្ធនឹងការលើកទឹកចិត្តវិនិយោគ ក្នុងន័យទាក់ទាញការវិនិយោគ និងសំដៅធានាឱ្យបាននូវបរិយាកាសវិនិយោគល្អ ដោយបន្តសម្រួលដល់វិនិយោគិន និង នីតិវិធីនានា ។

READ MORE

20

Aug, 2019

កិច្ចប្រជុំពិភាក្សាពីគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តត្បូងឃ្មុំ

By: | Tags: | Comments: 0

នាថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានកិច្ចប្រជុំពិភាក្សាពីគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលកិច្ចប្រជុំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមដោយ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តមគណៈអភិបាលខេត្តនិងតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ។ កិច្ចពិភាក្សានេះ មានគោលបំណងពិនិត្យផ្ទៀងផ្ទាត់ទៅលើតម្លៃគម្រោង និងបច្ចេកទេសក្នុងការងារសាងសង់ ឱ្យត្រូវទៅនឹងតម្រូវការរបស់រដ្ឋបាលខេត្ត ដោយឈរលើគោលការណ៍សន្សំថវិកាជាតិ ។

READ MORE

19

Aug, 2019

បើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បទពិសោធន៍ប្រទេសចិន ” ជូនសិក្ខាកាមគោលដៅដែលជាអគ្គនាយក-អគ្គនាយករង ពីក្រសួង- ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជាចំនួន ៣០ នាក់

By: | Tags: | Comments: 0

នាព្រឹកថ្ងៃចន្ទ ៤ រោច ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩, នៅទីក្រុងប៉េកាំង ប្រទេសចិន​, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រទេសកម្ពុជា បានសហការជាមួយ វិទ្យាស្ថានហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ អាស៊ី-ប៉ាស៊ីភិច នៃទីក្រុងសៀងហៃប្រទេសចិន បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បទពិសោធន៍ប្រទេសចិន ” ជូនសិក្ខាកាមគោលដៅដែលជាអគ្គនាយក-អគ្គនាយករង ពីក្រសួង- ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជាចំនួន ៣០ នាក់ ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាពជូនថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នទាំងនោះ ដើម្បីចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ពិសេសការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ​​​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រទេសកម្ពុជា និង លោក​បណ្ឌិត ផេង រុនជុង នាយកវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍអាស៊ីប៉ា-ស៊ីភិច នៃទីក្រុងសៀងហៃ ប្រទេសចិន ។

READ MORE

19

Aug, 2019

បេក្ខជន-បេក្ខនារីជ័យលាភីអាហារូបករណ៍សរុបចំនួន ២៤នាក់ ដែលនឹងត្រូវចេញទៅបន្តការសិក្សានៅតាមបណ្តាសកលវិទ្យាល័យនានា នៃប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០១៩-២០២១ ដើម្បីចូលជួបសម្តែងការរគួរសម និងដកស្រង់នូវបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ បានអនុញ្ញាតឱ្យបេក្ខជន-បេក្ខនារីជ័យលាភីអាហារូបករណ៍សរុបចំនួន ២៤នាក់ ដែលនឹងត្រូវចេញទៅបន្តការសិក្សានៅតាមបណ្តាសកលវិទ្យាល័យនានា នៃប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០១៩-២០២១ ដើម្បីចូលជួបសម្តែងការរគួរសម និងដកស្រង់នូវបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា ដែលក្នុងនោះក៏មានការធ្វើបទបង្ហាញពីមន្រ្តីជំនាញតំណាងអគ្គនាយកដ្ឋានគោលនយោបាយ និង ក្រុមការងារ FMIS ផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងអំពីសមិទ្ធផលការងារចម្បងៗដែលសម្រេចបានកន្លងមក ជាពិសេសលើក្របខណ្ឌការងារកែទម្រង់ និងទិសដៅការងារអនុវត្តបន្តរបស់ក្រសួង ដែលទាំងអស់គឺជាមូលដ្ឋានគំនិតដ៏សំខាន់សម្រាប់បេក្ខជន-បេក្ខនារីជ័យលាភីទាំងអស់ ព្រមទាំងបានចែកជូនដល់បេក្ខជន-បេក្ខនារីនូវសៀវភៅ និងឯកសារនានារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជាដើម សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការស្រាវជ្រាវ និងគាំទ្រដល់ការសិក្សារៀនសូត្ររបស់ខ្លួន។

READ MORE

2

Aug, 2019

កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស

By: | Tags: | Comments: 0

នៅរសៀលថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០១៩ នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស និង មានការចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពីអគ្គនាយកដ្ឋានពាក់ព័ន្ធជាច្រើនរូប ។ កិច្ចប្រជុំនេះបានបន្តពិនិត្យពិភាក្សាលើទិដ្ឋភាពសំខាន់ៗ ពិសេសពាក់ព័ន្ធនឹងការលើកទឹកចិត្តវិនិយោគ ដែលនឹងត្រូវដាក់បញ្ចូលក្នុងច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេសនេះ ។

READ MORE

24

Jul, 2019

កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិក

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិក ដោយមានការចូលរួមពីតំណាង អគ្គនាយដ្ឋាន និង អង្គភាពចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីខ្លឹមសារសំខាន់ៗនៃលិខិតបទដ្ឋានគតិយុត្តិ ដល់អង្គភាពទទួលបន្ទុកគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការ ដែលនឹងជួយពង្រឹកសមត្ថភាពក្នុងតួនាទីគ្រប់គ្រងធនធានមនុស្សយល់កាន់តែច្បាស់ពីយន្តការគ្រប់គ្រងការងារ ដែនសមត្ថកិច្ចក្នុងការគ្រប់គ្រង ចាត់ចែង និងទទួលខុសត្រូវលើការងារតាមដានគ្រប់គ្រងមន្ត្រីក្នុងអង្គភាពរបស់ខ្លួន។

READ MORE