21

Feb, 2017

ក្រុមការងារ វសហ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៩ ព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារ វសហ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង មានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ និង អគ្គនាយក អមដោយមន្ត្រីជំនាញក្រោមឱវាទ កសហវ ។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីត្រួតពិនិត្យរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី៤ និង ប្រចាំឆ្នាំ ២០១៦ និង បញ្ហាផ្សេងៗមួយចំនួនទៀត ។

READ MORE

20

Feb, 2017

ក្រុមការងារ វសហ បានចូលរួមកិច្ចប្រជុំលើកទី ១ របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) ដឹកនាំដោយបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ FMWG កសហវ និង មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ កសហវ, ឯកឧត្តម អគ្គនាយករតនាគារជាតិ, ឯកឧត្តមអគ្គនាយកថវិកា, ឯកឧត្តមអគ្គនាយកលទ្ធកម្មសាធារណៈ និង សមាជិក សមាជិការបស់ក្រុមការងារ FMWG ជំហានទី ២

By: | Tags: | Comments: 0

នាថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ១០ ព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារ វសហ បានចូលរួមកិច្ចប្រជុំលើកទី ១ របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) ដឹកនាំដោយបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ FMWG កសហវ និង មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ កសហវ, ឯកឧត្តម អគ្គនាយករតនាគារជាតិ, ឯកឧត្តមអគ្គនាយកថវិកា, ឯកឧត្តមអគ្គនាយកលទ្ធកម្មសាធារណៈ និង សមាជិក សមាជិការបស់ក្រុមការងារ FMWG ជំហានទី ២ ។ នៅក្នុងកិច្ចប្រជុំនោះ បណ្ឌិត ហ៊ាន សាហ៊ីប បានណែនាំថ្នាក់ដឹកនាំ និង សមាជិក សមាជិកាទាំងអស់របស់ក្រុមការងារ FMWG ជំហានទី ២ ឱ្យខិតខំបំពេញការងារតាមតួនាទី ភារកិច្ច ជាពិសេសផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍគម្រោង FMIS ជំហានទី ២ និង TOR ដើម្បីធានាថា ជំហាននេះនឹងទទួលបានលទ្ធផលខ្ពស់គួរជាទីមោទនៈ ដូចការអនុវត្តគម្រោង FMIS ជំហានទី ១ ដែរ ។

READ MORE

20

Feb, 2017

ពិធីបើកវគ្គបណ្តុះបណ្តាលមួយស្តីពី “ថវិកាកម្មវិធី និង អង្គភាពថវិកា” ដែលសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ថវិកាកម្មវិធី និង អង្គភាពថវិកា” ជូនមន្រ្តីរាជការ និងគ្រូបង្គោល លើដំណើរការរៀបចំថវិការកម្មវិធី នៃទីស្តីការ​គណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិ ដែលមានអ្នកចូលរួមប្រមាណចំនួន ២២០ នាក់ ។ ពិធីនេះបានប្រព្រឹត្ត​ទៅ​ក្រោម​​អធិបតីភាព ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ថ្នាក់នាំ​នៃ​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ។ ឯកឧត្តម ហាវ រតនៈ អគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បានធ្វើ​របាយការណ៍​​​សង្ខេបលើការងារបណ្ដុះបណ្ដាលស្ដីពី ការរៀបចំថវិកាកម្មវិធី និងអង្គភាពថវិកា បានចំនួន ៧ លើក រួចមកហើយ ជូន​ដល់គ្រូបង្គោលសរុបចំនួន ៤១២ នាក់ និង មន្ត្រីជំនាញថវិកាថ្នាក់កណ្ដាលនៃក្រសួង-ស្ថាប័នទាំង ៣៦ ចំនួន ២៨០៩ រូប និង មន្ត្រីជំនាញថវិកាថ្នាក់មូលដ្ឋានប្រមាណ ១១៦៩ រូប ផងដែរ ។ ចំពោះផ្នែក អនុវត្តថវិកាកម្មវិធី​ វិញ ក្នុងក្របខណ្ឌនៃអគ្គនាយកដ្ឋានថវិកា បានផ្តល់ការបណ្តុះបណ្តាលស្តីពី នីតិវិធី​អនុវត្ត​ថវិកា​កម្មវិធី បានចំនួន ១១ លើក ជូនថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអង្គភាពថវិកានៃក្រសួងស្ថាប័ន​ថវិកា​កម្មវិធីទំាង ២៥ រួមទំាងមន្រ្តី​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានថវិកាសរុបចំនួន ១៧៦៦ រូប ដោយចូលរួមកិច្ច​សហការ​ជាមួយ​វិទ្យាស្ថានសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។​ សម្រាប់ការបណ្តុះបណ្តាលលើកទី ៨ នេះ គឺជាការ​បណ្តុះ​បណ្តាល​ដែល​បានរៀបចំឡើសម្រាប់ជូនមន្រ្តីរាជការ និង គ្រូបង្គោល លើដំណើរការរៀបចំថវិកាកម្មវិធី នៃ​ទីស្តីការ​​គណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិ ចំនួនប្រមាណ ២២០នាក់ […]

READ MORE