9
Jul, 2018
សិក្ខាសាលាផ្សព្វផ្សាយ “ ផែនការយុទ្ធសាស្ត្រស្តីពីការកសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ដំណាក់កាលទី៣) ” របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃ ១២ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាមួយដើម្បីផ្សព្វផ្សាយ “ ផែនការយុទ្ធសាស្ត្រស្តីពីការកសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ដំណាក់កាលទី៣) ” ជូនដល់គ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងស្ថាប័ន, គ្រឹះស្ថានសាធារណៈរដ្ឋបាល, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរាជធានី-ខេត្ត និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដែលមានអ្នកចូលរួមសរុបប្រមាណ ៣០០ នាក់ ។ ពិធីបើកអង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងត្រូវបានសហការរៀបចំ និងសម្របសម្រួលដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង នាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋាន របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារ និងស្មារតីនៃផែនការយុទ្ធសាស្រ្តស្ដីពីការកសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ដំណាក់កាលទី ៣) សំដៅលើកកម្ពស់ការចូលរួមគាំទ្រ និង កិច្ចសហការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ឱ្យសម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តស្តីពីការកសាងនិងអភិវឌ្ឍសមត្ថភាព នៅថ្ងៃនេះ គឺជាជោគជ័យដ៏សំខាន់មួយទៀត របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរួមចំណែកកសាងនិងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងចីរភាពនៃការអនុត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋា-ភិបាលកម្ពុជា ។ ក្នុងន័យនេះ វត្តមានដ៏ច្រើនកុះកររបស់តំណាងមកពីគ្រប់អង្គភាព, ក្រសួងស្ថាប័ន, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រាជធានីខេត្ត រួមនឹងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ នៅក្នុងសិក្ខាសាលានេះ ឆ្លុះបង្ហាញឱ្យឃើញពីការគាំទ្រ និងការផ្ដល់សារៈសំខាន់ដល់ការងារកសាងនិងអភិវឌ្ឍសមត្ថភាព […]
READ MORE