2

Apr, 2018

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាតាមប្រព័ន្ធថវិកាថ្មី” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុចំនួន ២០៥ នាក់ របស់គ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវអនុវត្តថវិកាតាមប្រព័ន្ធថវិកាថ្មីនៅឆ្នាំ២០១៨

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៨ នៅសណ្ឋាគារភ្នំពេញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាតាមប្រព័ន្ធថវិកាថ្មី” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុចំនួន ២០៥ នាក់ របស់គ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវអនុវត្តថវិកាតាមប្រព័ន្ធថវិកាថ្មីនៅឆ្នាំ២០១៨។ ពិធីបើកវគ្គបណ្តុះបណ្តាលដែលត្រូវដំណើរការ រយៈពេល ៣ ថ្ងៃនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានគោលបំណងរួមចំណែកពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹង សម្រាប់អនុវត្តការកែទម្រង់គ្រឹះស្ថានសាធារណៈរដ្ឋបាល និង ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព ។

READ MORE

27

Feb, 2017

បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការទទួលបន្ទុកដឹកនាំការងារអភិវឌ្ឍវិស័យឯកជន ទទួលជួបសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការទទួលបន្ទុកដឹកនាំការងារអភិវឌ្ឍវិស័យឯកជន ទទួលជួបសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា។ គោលបំណងនៃជំនួបនេះគឺខាងសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាធ្វើការឧទ្ទេសនាម ក្រុមប្រឹក្សាភិបាលអាណត្តិថ្មីរបស់សមាគម និងសុំការណែនាំពីការងារថ្មីៗ ព្រមទាំងអនុសាសន៍ល្អៗ ។  

READ MORE

27

Feb, 2017

ពិធីចាប់កន្លែងបម្រើការងាររបស់មន្រ្តីរាជការដែលបានប្រឡងជាប់ជាស្ថាពរក្នុងការប្រឡងចូលក្របខ័ណ្ឌថ្មី កសហវ ២០១៦

By: | Tags: | Comments: 0

នាថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៩ ព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ មានរៀបចំពិធីចាប់កន្លែងបម្រើការងាររបស់មន្រ្តីរាជការដែលបានប្រឡងជាប់ជាស្ថាពរក្នុងការប្រឡងចូលក្របខ័ណ្ឌថ្មី កសហវ ២០១៦ ក្រោមអធិបតីភាពបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការទទួលបន្ទុកដឹកនាំការងារកសាង និង អភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង និង មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ កសហវ, អគ្គនាយកវិទ្យាស្ថាន, តំណាងអគ្គនាយកដ្ឋាន និង អគ្គាធិការដ្ឋាន ដែលមានតម្រូវការមន្រ្តីរាជការ ។ មន្រ្តីរាជការទាំងអស់ត្រូវបានជ្រើសរើសប្រកបដោយតម្លាភាព និង គុណភាព ដោយមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងមុខងារសាធារណៈ និង អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៧ កន្លងមក ។

READ MORE

23

Feb, 2017

ក្រុមការងាររបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំគម្រោងកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស) ៣ ឆ្នាំរំកិល ២០១៨-២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយ បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៩ ព្រឹក ក្រុមការងាររបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំគម្រោងកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស) ៣ ឆ្នាំរំកិល ២០១៨-២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយ បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ តំណាងគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមឱវាទ កសហវ ។ គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីបង្ហាញពីការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ការបំពេញតារាងគម្រោងកំពុងដំណើរការ និង គម្រោងសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់កម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ២០១៧-២០១៩ និង បញ្ហាផ្សេងៗមួយចំនួនទៀត ។​      

READ MORE

22

Feb, 2017

ពីធី “ដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី ២ ជាផ្លូវការ”

By: | Tags: | Comments: 0

            នាថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៩ ព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ មានរៀបចំពិធី “ដាក់ឱ្យអនុវត្តគម្រោង ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី ២ ជាផ្លូវការ” ក្រោមអធិបតីភាពបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ តំណាងដ៏ខ្ពង់ខ្ពស់បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង មានការ ចូលរួមពីតំណាងក្រសួង ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍន៍ និង សមាជិក សមាជិកា នៃក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី ១ និង ជំហានទី ២ ។     ជាកិច្ចចាប់ផ្តើម លោក មន្ត ប្រាថ្នា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន និងជាអនុប្រធានប្រចាំការ ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរាយការណ៍ជូនអង្គពិធីថា ដើម្បីចូលរួមគាំទ្រ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចអភិវឌ្ឍ គម្រោង FMIS ជំហានទី ១ នៅដើមឆ្នាំ ២០១៤ និង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅគ្រប់ការដ្ឋានការងារនៅខែ មេសា ឆ្នាំ ២០១៦ ។ នៅក្នុងជំហានទី ១ ប្រព័ន្ធ FMIS បានដាក់ឱ្យដំណើរការចំនួន ៦ មុខងារសំខាន់គឺៈ ទី១. មុខងារវិភាជន៍ថវិកា, ទី២. មុខងារគណនី ត្រូវសង, ទី៣. មុខងារបញ្ជារទិញ, ទី៤. មុខងារគ្រប់គ្រងសាច់ប្រាក់, ទី៥. មុខងារគណនីត្រូវទារ និង […]

READ MORE

21

Feb, 2017

ក្រុមការងារ វសហ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៩ ព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារ វសហ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង មានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ និង អគ្គនាយក អមដោយមន្ត្រីជំនាញក្រោមឱវាទ កសហវ ។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីត្រួតពិនិត្យរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី៤ និង ប្រចាំឆ្នាំ ២០១៦ និង បញ្ហាផ្សេងៗមួយចំនួនទៀត ។

READ MORE

20

Feb, 2017

ក្រុមការងារ វសហ បានចូលរួមកិច្ចប្រជុំលើកទី ១ របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) ដឹកនាំដោយបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ FMWG កសហវ និង មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ កសហវ, ឯកឧត្តម អគ្គនាយករតនាគារជាតិ, ឯកឧត្តមអគ្គនាយកថវិកា, ឯកឧត្តមអគ្គនាយកលទ្ធកម្មសាធារណៈ និង សមាជិក សមាជិការបស់ក្រុមការងារ FMWG ជំហានទី ២

By: | Tags: | Comments: 0

នាថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ១០ ព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារ វសហ បានចូលរួមកិច្ចប្រជុំលើកទី ១ របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) ដឹកនាំដោយបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ FMWG កសហវ និង មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ កសហវ, ឯកឧត្តម អគ្គនាយករតនាគារជាតិ, ឯកឧត្តមអគ្គនាយកថវិកា, ឯកឧត្តមអគ្គនាយកលទ្ធកម្មសាធារណៈ និង សមាជិក សមាជិការបស់ក្រុមការងារ FMWG ជំហានទី ២ ។ នៅក្នុងកិច្ចប្រជុំនោះ បណ្ឌិត ហ៊ាន សាហ៊ីប បានណែនាំថ្នាក់ដឹកនាំ និង សមាជិក សមាជិកាទាំងអស់របស់ក្រុមការងារ FMWG ជំហានទី ២ ឱ្យខិតខំបំពេញការងារតាមតួនាទី ភារកិច្ច ជាពិសេសផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍគម្រោង FMIS ជំហានទី ២ និង TOR ដើម្បីធានាថា ជំហាននេះនឹងទទួលបានលទ្ធផលខ្ពស់គួរជាទីមោទនៈ ដូចការអនុវត្តគម្រោង FMIS ជំហានទី ១ ដែរ ។

READ MORE

20

Feb, 2017

ពិធីបើកវគ្គបណ្តុះបណ្តាលមួយស្តីពី “ថវិកាកម្មវិធី និង អង្គភាពថវិកា” ដែលសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ថវិកាកម្មវិធី និង អង្គភាពថវិកា” ជូនមន្រ្តីរាជការ និងគ្រូបង្គោល លើដំណើរការរៀបចំថវិការកម្មវិធី នៃទីស្តីការ​គណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិ ដែលមានអ្នកចូលរួមប្រមាណចំនួន ២២០ នាក់ ។ ពិធីនេះបានប្រព្រឹត្ត​ទៅ​ក្រោម​​អធិបតីភាព ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ថ្នាក់នាំ​នៃ​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ។ ឯកឧត្តម ហាវ រតនៈ អគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បានធ្វើ​របាយការណ៍​​​សង្ខេបលើការងារបណ្ដុះបណ្ដាលស្ដីពី ការរៀបចំថវិកាកម្មវិធី និងអង្គភាពថវិកា បានចំនួន ៧ លើក រួចមកហើយ ជូន​ដល់គ្រូបង្គោលសរុបចំនួន ៤១២ នាក់ និង មន្ត្រីជំនាញថវិកាថ្នាក់កណ្ដាលនៃក្រសួង-ស្ថាប័នទាំង ៣៦ ចំនួន ២៨០៩ រូប និង មន្ត្រីជំនាញថវិកាថ្នាក់មូលដ្ឋានប្រមាណ ១១៦៩ រូប ផងដែរ ។ ចំពោះផ្នែក អនុវត្តថវិកាកម្មវិធី​ វិញ ក្នុងក្របខណ្ឌនៃអគ្គនាយកដ្ឋានថវិកា បានផ្តល់ការបណ្តុះបណ្តាលស្តីពី នីតិវិធី​អនុវត្ត​ថវិកា​កម្មវិធី បានចំនួន ១១ លើក ជូនថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអង្គភាពថវិកានៃក្រសួងស្ថាប័ន​ថវិកា​កម្មវិធីទំាង ២៥ រួមទំាងមន្រ្តី​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានថវិកាសរុបចំនួន ១៧៦៦ រូប ដោយចូលរួមកិច្ច​សហការ​ជាមួយ​វិទ្យាស្ថានសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។​ សម្រាប់ការបណ្តុះបណ្តាលលើកទី ៨ នេះ គឺជាការ​បណ្តុះ​បណ្តាល​ដែល​បានរៀបចំឡើសម្រាប់ជូនមន្រ្តីរាជការ និង គ្រូបង្គោល លើដំណើរការរៀបចំថវិកាកម្មវិធី នៃ​ទីស្តីការ​​គណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិ ចំនួនប្រមាណ ២២០នាក់ […]

READ MORE